ផ្ទះ​១៦​ខ្នង​ និង​បន្ទប់​ជួល​ ៧៩​បន្ទប់​​នៅ​ខណ្ឌ​ឬស្សីកែវ​​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​​ព្រឹក​នេះ​

ពលរដ្ឋ និងក្រុមជួយពន្លត់អគ្គិភ័យ បាញ់ទឹកពន្លត់បន្ថែមក្នុងហេតុការណ៍អគ្គិភ័យមួយ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​រថ​ភើ្ល​ង កែ​ងនឹង​ផ្លូ​វ​២៧៣ ក្រុមទី​១R ភូមិ​បាក់​ទូក សង្កាត់​ទួល​សងែ្ក​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ នៅវេលា​ម៉ោង ៩​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០។​ (បញ្ញា ឆពណ្ណ)

មន្ត្រីការិយាល័យរដ្ឋបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា យ៉ាងហោចណាស់ផ្ទះ ១៦ខ្នង និងបន្ទប់ជួលចំនួន ៧៩បន្ទប់ ត្រូវបានអគ្គិភ័យឆាបឆេះនៅព្រឹកថ្ងៃនេះ ប៉ុន្តែ មិនបណ្តាលឱ្យមានមនុស្សរងរបួស ឬស្លាប់នោះទេ។

អនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិកខណ្ឌឬស្សីកែវ លោក អ៊ុត បូរិន ប្រាប់វីអូឌីថា បើតាមព័ត៌មានបឋម អគ្គិភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋម្តុំផ្លូវរទេះភ្លើង ដែលជាតំបន់មិន​រៀប​រយ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ វេលាម៉ោង ៩:២០នាទីព្រឹក ហើយឡានទឹកបានពន្លត់ទាំងស្រុងនៅម៉ោង ១០​:៣០នាទីព្រឹក។

អគ្គិភ័យនេះ បានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ១៦ខ្នង និងបន្ទប់ជួលចំនួន ៧៩បន្ទប់បន្ថែមទៀត រួមទាំងប៉ះពាល់ប្រជាពលរដ្ឋ ៩៥គ្រួសារ ប៉ុន្តែ លោកថា មិនមានអ្នករងរបួស ឬស្លាប់នោះទេ។

មន្ត្រីរូបនោះបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃដដែលនេះ មិនទាន់ដឹងពីដើមចមដែលនាំឱ្យឆាបឆេះនៅឡើយ ប៉ុន្តែ សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ កំពុងចុះស្រាវជ្រាវ និងធ្វើស្ថិតិ​ពីចំនួនខូចខាតឱ្យបានច្បាស់លាស់ផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ