លោក​ ហ៊ុន​ សែន​ ថា​បើ​កាន់​អំណាច​បាន​១០០​ឆ្នាំ​ទៀត នៅ​តែ​មិន​យក​ពន្ធ​ដី​កសិកម្ម​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​លោកនា​យក​រ​ដ្ឋមន្ត្រី​​ និង​ជា​មេ​ដឹក​នាំប​ក្សកា​ន់​អំណាចផងនោះគឺ​លោក​ ហ៊ុ​ន ​សែន​ បា​នអះ​អាង​ថា​ បើ​លោកអាចកាន់​អំណាច​រហូ​ត១​០​០ឆ្នាំទៀត​ ការមិនយកពន្ធលើ​ដីកសិ​កម្មនៅតែបន្តអនុវត្តដដែល​។

ការ​ថ្លែង​របស់​នា​យករ​ដ្ឋមន្ត្រី ហ៊ុន សែន នេះ​ធ្វើឡើង​ក្នុង​ពិ​ធីស​ម្ពោ​ធ​ផ្លូវជាតិ​​មួយ​ខ្សែនៅខេ​ត្តប​ន្ទាយមា​នជ័​យ ​កាល​ពីថ្ងៃពុ​ធម្សិល​មិញ​។​

លោក​ថា៖ «​​រយៈ​ពេល៤​១ឆ្នាំ​ក​ន្លង​ផុ​តទៅ​ យើ​ងមិ​ន​ដែ​លយ​កព​ន្ធ​លើ​ដីកសិ​កម្ម​រប​ស់ក​សិ​ករ​ទេ ​ហើ​យប្រសិនបើ​គ​ណ​ប​ក្ស​ប្រជាជ​នកា​ន់អំ​ណាច​១​០០​ឆ្នាំទៀ​ត ​ក៏យើង​នៅតែ​មិ​នយកព​ន្ធលើដីធ្លី​ក​សិក​ម្ម​ប​ន្ត​ទៅ​ទៀ​ត»។

​អ្នក​ជំ​នា​ញក​សិកម្ម​ លោកបណ្ឌិ​ត ​យ៉ង​ សាំ​ងកុ​មារ ​ហៅគោ​ល​នយោ​បា​យមិ​ន​យក​ព​ន្ធលើ​ដី​កសិក​ម្ម ​ថាជា​រឿង​តូ​ចតា​ច ​បើរដ្ឋាភិ​បាល​គ្មាន​គោល​នយោ​បាយ​ធ្វើឱ្យក​សិក​ររ​កបា​ន​ចំណូ​លខ្ព​ស់ពី​ដី​ដែ​ល​កសិ​ក​រ​​កំពុ​ង​ដាំដុះ​។​

​លោ​ក​ថា៖​ «គោ​លន​យោបាយក​សិ​កម្ម វា​មិន​មែនមាន​តែ​ការ​មិនយក​ពន្ធលើ​ដី​កសិករមួយទេ​ [​ដើម្បី​] ជួ​យ​​កសិ​ករ​នោះ ​វាមា​នរឿង​ច្រើនលើ​សពី​ហ្នឹ​ងទៀត​ ជាប្រ​ព័ន្ធ​ទាំងមូ​ល ពា​​ក់​ព័​​ន្ធ​ទៅ​នឹងកា​រដោះស្រាយប​ញ្ហា​ទឹក​ ​ទុន ​ទី​ផ្សា​រ​ ប​ច្ចេ​​កទេស​ ទាក់​ទ​ង​នឹ​ងធ្វើឱ្យកសិក​រមា​នល​ទ្ធ​ភាព​រក​ប្រាក់​ចំ​ណូលបា​នច្រើ​ន ដើ​ម្បីចូ​ល​រួ​ម​ចំ​ណែ​ក​ជី​វ​ភា​ព​ និ​ង​សេដ្ឋកិច្ចទាំ​ង​​មូល​។ អីចឹង​ ការ​មិនយក​ពន្ធស្អី​មួយ​លើ​ដី​ហ្នឹ​ង វា​ជា​រឿ​ង​តូច​តាចទេ​»។​

បើតាម​លោក​ យ៉ង​ សាំងកុមារ បច្ចុប្បន្ន កសិករដែលចាប់យករបរកសិកម្មជាប់លាប់មានប្រហែល ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនោះជាអ្នកប្រកបរបរកសិកម្មបន្ទាប់បន្សំ។

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ កសិករជិត២០០០នាក់ នៅខេត្តបាត់ដំបង បានផ្ទុះការតវ៉ាចាក់ស្រូវលើផ្លូវជាតិលេខ៥ ផ្តុំស្រុកសង្កែ ទាមទារឱ្យរដ្ឋាភិបាលរកទីផ្សារ ដោយអះអាងថា ស្រូវពួកគាត់គ្មានទីផ្សារ ធ្វើឱ្យឈ្មួញបញ្ចុះតម្លៃតាមចិត្តក្នុងរដូវប្រមូលផល។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ បង្ហាញការយល់ឃើញថា គោលនយោបាយមិនយកពន្ធលើដីកសិកម្ម វាបានកាត់បន្ថយបន្ទុកកសិករមួយផ្នែក។ ប៉ុន្តែថា បើប្រព័ន្ធរដ្ឋាភិបាលជ្រកក្រោមស្លាកពុករលួយ គោលនយោបាយនេះបានទៅលើក្រុមឧកញ៉ាដែលរកស៊ីដីច្រើនជាង ព្រោះគេអាចប្រើលុយបំលែងទៅជាដីកសិកម្មបាន។

កញ្ញាថា៖ «កន្លងមក ដីរាប់រយហិកតាមិនមានជាសកម្មភាពសេដ្ឋកិច្ចធំដុំទេ មានឧកញ៉ាកាន់កាប់មានដំណាំតិចតួចអីជាដើម វាជារូបភាពមួយដែលគេធ្វើឡើងក្នុងទម្រង់នៃការកាន់កាប់ទៅជាប្រភេទដីកសិកម្ម ហើយអាចរួចពន្ធទៅលើការបង់ពន្ធប្រភេទដីអីជាដើម»។

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩ ដែលចេញផ្សាយ​កាលពីថ្ងៃទី២៣ ខែមករា ដោយអង្គការតម្លាភាពអន្តរជាតិ បង្ហាញថា កម្ពុជាមានកម្រិតអំពើពុករលួយខ្ពស់ជាងគេបំផុត​​ក្នុងចំណោមប្រទេស​ក្នុងតំបន់អាស៊ាន​ ដែលទទួលបានពិន្ទុ២០ លើពិន្ទុអតិបរមា១០០ ដែលវាយតម្លៃថាល្អបំផុត។

យ៉ាងនេះក្តី នៅឆ្នាំ២០១៩ រដ្ឋាភិបាលបានទម្លាក់លុយ៥០លានដុល្លារ ឱ្យទៅស្ថាប័នពាក់ព័ន្ធនូវអ្វីដែលរដ្ឋាភិបាលគិតថា ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវ ។

វិធានការនេះ បានធ្វើឡើងក្រោយពីកសិករមួយចំនួននៅខេត្តបាត់ដំបង ពោធិ៍សាត់ និងស្វាយរៀងជាដើម បានបន្តត្អូញត្អែរថា ពួកគេនៅតែបង្ខំចិត្តលក់ស្រូវក្នុងតម្លៃថោក មិនរួចថ្លៃដើមដែលបានផលិត។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីនោះដែរថា មានប្រទេសមិនច្រើនទេដែលហ៊ានសម្រេចមិនយកពន្ធដីកសិកម្ម ដូចការដឹកនាំរបស់លោក។

របាយការណ៍ជំរឿនកសិកម្មររបស់រដ្ឋាភិបាលនៅឆ្នាំ២០១៣ បង្ហាញថា ប្រជាជនចំនួន​១លាន៩សែននាក់ប្រកបរបរកសិកម្ម ដែលមានការចិញ្ចឹមសត្វ និងដាំដំណាំលើដីដាំដុះ ៣លាន១សែនហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ