លោក​ កឹម​ សុខា​ អំពាវនាវ​កុំ​ឱ្យ​ប្រើប្រាស់​មូល​ហេតុ​កូរ៉ូណា​កេង​ចំណេញ​នយោបាយ​

លោក កឹម សុខា អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ ​ដើរ​ចេញ​ពី​គេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (បញ្ញា ឆពណ្ណ)

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អំពាវនាវឱ្យខ្មែររួបរួមគ្នា ដើម្បីទប់ស្កាត់បញ្ហាឆ្លងរាលដាលមេរោគកូរ៉ូណា ចៀសវាងការបំផ្លើសករណីនេះ វាយប្រហារគ្នាក្នុងហេតុផលកេងចំណេញនយោបាយ។​

លោក កឹម សុខា សរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា មេរោគកូរ៉ូណា កំពុងតែធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ដល់សេដ្ឋកិច្ច និងជីវភាពមនុស្សជាច្រើនទាំងនៅកម្ពុជា និងអន្តរជាតិ។​ លោកអំពាវនាវឱ្យខ្មែររួមគ្នាដោះស្រាយបញ្ហានេះ។

លោក កឹម សុខា៖ «ខ្ញុំយល់ឃើញថា ក្នុងកាលៈទេសៈនេះ យើងជាខ្មែរត្រូវរួបរួមគ្នា ដើម្បីទប់ស្កាត់បញ្ហាប្រឈមទាំងពីរខាងលើ (ជំងឺ និងសេដ្ឋកិច្ច) ដែលប៉ះពាល់ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋយើង ដោយកុំប្រកាន់និន្នាការនយោបាយ កុំប្រើប្រាស់បញ្ហានេះបំផ្លើសបំភ្លៃ ដើម្បីកេងចំណេញនយោបាយ វាយប្រហារគ្នា ដោយអសីលធម៌»

រដ្ឋាភិបាលកម្ពុជាបានប្រកាសថា ករណីឆ្លងរាលដាលមេរោគកូរ៉ូណា ប៉ះពាល់ដល់កម្មកររាប់ម៉ឺននាក់ធ្វើការនៅរោងចក្រកាត់ដេរ ប៉ះពាល់ដល់វិស័យទេសចរណ៍ រហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកាត់កញ្ចប់ថវិកាចំណាយនៅតាមក្រសួងស្ថាប័នរដ្ឋ៥០ភាគរយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ