សមត្ថកិច្ចមិនទាន់ដឹងមូលហេតុភ្លើងឆេះនៅខណ្ឌដូនពេញ

ទីតាំងភ្លើងឆេះ ផ្ទះនៅក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៦ខែមីនាឆ្នាំ២០២០។ រូប ដោយ បញ្ញា ឆពណ្ណ

សមត្ថកិច្ចរាជធានីភ្នំពេញអះអាងថា មិនទាន់ដឹងមូលហេតុភ្លើងឆេះ ផ្ទះនៅក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញដែលបណ្តាលឱ្យឆេះអស់ផ្ទះ២៧ខ្នង និងរបួសមនុស្សនៅឡើយ។​

ស្នងការរាជធានីភ្នំពេញ លោក ស ថេត បន្ថែមថា រហូតមកដល់ថ្ងៃនេះ មិនទាន់ដឹងពីដើមចមដែលនាំឱ្យឆាបឆេះនៅឡើយ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ និងធ្វើស្ថិតិ​ពីចំនួនខូចខាតឱ្យបានច្បាស់លាស់។

លោកបន្តថា  សមត្ថកិច្ចកំពុងចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យការប្រុងប្រយ័ត្ន និងជួយទប់ស្កាត់ បន្ទាប់ពីថ្មីៗមានអគ្គិភ័យឆាបឆេះជាបន្តបន្ទាប់។

កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមក ផ្ទះពលរដ្ឋចំនួន ១៦ខ្នង និងបន្ទប់ជួលចំនួន ៧៩បន្ទប់ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ត្រូវបានអគ្គិភ័យឆាបឆេះផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ