លទ្ធផល​តេស្ត​​បង្ហាញ​ថា អ្នក​បក​ប្រែ និង​​អ្នក​រត់​​កង់​បី​ដឹក​​ស្ត្រី​​អង់គ្លេស​ផ្ទុក​កូវីដ-១៩​ គឺ​អវិជ្ជមាន​

ក្រុមគ្រូពេទ្យធ្វើការពិសោធន៍លើសំណាកជនដែលសង្ស័យថាមានផ្ទុកមេរោគកូវីដ១៩ កាលពីខែកុម្ភៈ ឆ្នាំ២០២០។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អះអាងថា លទ្ធផលសំណាកពីវិទ្យាស្ថានប៉ាស្ទ័រ បង្ហាញថា អ្នកបកប្រែ រួមទាំងអ្នកបើករ៉ឺម៉កកង់បីឱ្យស្រ្តីជនជាតិអង់គ្លេសដែលមានវីរុសកូវីដ-១៩គឺ អវិជ្ជមាន​​

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ប្រាប់វីអូឌីនៅថ្ងៃល្ងាចនេះថា គ្រូពេទ្យអនុញ្ញាតឱ្យអ្នកបកប្រែ និងអ្នកបើករ៉ឺម៉ក់កង់បីទៅសម្រាកនៅផ្ទះ ដោយត្រូវធ្វើការតាមដានសុខភាពបន្តទៀតរហូតគ្រប់១៤ថ្ងៃ។

ដោយឡែក វត្ថុសំណាកមនុស្សចំនួន៦៣នាក់ទៀត ដែលធ្វើដំណើរជាមួយស្ត្រីជនជាតិអង់គ្លេសដែលមានវីរុសកូវីដ-១៩នោះ​ នឹងដឹងលទ្ធផលនៅថ្ងៃនេះ។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានរកឃើញស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំម្នាក់ មានវីរុស Covid-19។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឱ្យដឹងថា ស្ត្រីជនជាតិអង់គ្លេសរូបនេះ និងស្ត្រីចំនួន ៤នាក់ទៀត បានធ្វើដំណើរតាមយន្តហោះ ចេញពីទីក្រុងឡុងនៃប្រទេសអង់គ្លេស មកដល់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ហើយបានមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមីនា កន្លងមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ