ក្រសួងសុខាភិបាលរកឃើញជនបរទេស២នាក់ផ្សេងទៀតផ្ទុកកូវីដ-១៩

ស្រ្តីម្នាក់ដើរកាត់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ មករា ២០២០ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

ក្រសួងសុខាភិបាល រកឃើញបុរសជនបរទេស២រូបផ្សេងទៀតនៅរាជធានីភ្នំពេញមានវីរុសកូវីដ-១៩។

តាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាល​​ដែល​ចេញ​នៅថ្ងៃនេះ អ្នកទាំងពីរនាក់នោះម្នាក់​ជាជនជាតិកាណាដាមាន​អាយុ៤៩ឆ្នាំ និងម្នាក់ទៀតជាជន​ជាតិ​ប៊ែលហ្ស៊ិកអាយុ៣៣ឆ្នាំ។ បច្ចុប្បន្នបុរស​ទាំងពីរត្រូវបាន​ដាក់នៅមន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូ​វៀត។ ក្រសួងបញ្ជាក់ថាខ្លួនកំពុងតាម​រកអ្នកដែលពាក់​ព័ន្ធនឹង​បុរសបរទេសទាំងពីររូបនេះ។

ដោយឡែកលទ្ធផលតេស្តលើ​បុរសជនជាតិ​អង់គ្លេស និងមិត្តភក្រពីរនាក់ រួម​ជាមួយជនជាតិ​ចិនដែល​សង្ស័យថាមាន​កូវីដ-១៩នោះ គឺអវិជ្ជមាន​។ ទោះយ៉ាងណាក៏ដោយពួកគេត្រូវ​បាន​ណែនាំឱ្យតាម​ដានសុខភាពផ្ទាល់ខ្លួន។

គិតត្រឹម​ថ្ងៃនេះ កម្ពុជារកឃើញ​អ្នកផ្ទុក​កូវីដ-១៩ចំនួន​៧នាក់​ហើយដែលក្នុងនោះមាន​ជនជាតិខ្មែមួយរូប និងបរទេស៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ