រដ្ឋា​ភិបាល​ផ្អាក​មិន​ឱ្យ​អ្នក​ដំណើរ​ពី​ប្រទេស​៥ ​ចូល​កម្ពុជា​រយៈ​ពេល​៣០​ថ្ងៃ​

ទិដ្ឋភាព​​នៅប្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋាភិបាលផ្អាកមិនឱ្យអ្នកដំណើរពីប្រទេសចំនួន៥ ចូលមកប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ ដោយថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ឱ្យដឹងថា ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ កម្ពុជាផ្អាកមិនឱ្យប្រទេសចំនួន ៥ មានដូចជា អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជារយៈពេល៣០ថ្ងៃ។

សេចក្ដីប្រកាសព័ត៌មានដដែលថា ការសម្រេចផ្អាកនេះ ក្រសួងថា ដើម្បីការពារទប់ស្កាត់ជាបន្ទាន់នូវការចម្លងនាំចូលវីរុសកូវីដ១៩ ចូលមកប្រទេសកម្ពុជា។

ការដាក់វិធានការទប់ស្កាត់បន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលរកឃើញបុរសជនបរទេស២នាក់ទៀត នៅរាជធានីភ្នំពេញ មានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន ជនរទេសទាំងពីរនាក់នេះ ត្រូវបានគ្រូពេទ្យដាក់ឱ្យនៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូ​វៀត។

គិតត្រឹម​ថ្ងៃនេះ កម្ពុជារកឃើញ​អ្នកផ្ទុក​កូវីដ-១៩ ចំនួន​៧នាក់​ហើយដែលក្នុងនោះមាន​ជនជាតិខ្មែមួយរូប និងបរទេស៦នាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ