លោក ហ៊ុន សែន បបួល​​អ្នក​​ដែល​​ថា​​លោក​​លាក់​ព័ត៌មាន​​ជំងឺ​​កូវីដ​​ស្បថ​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីបើកបុណ្យទន្លេនៅក្នុងខេត្តបាត់ដំបងនៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២០។រូបពីហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បបួល​អ្នក​ដែលរិះគន់វិធានការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ និងថា លោកបានលាក់បាំងព័ត៌មានពីករណីជំងឺឆ្លងនេះមក«ស្បថឱ្យរន្ទះបាញ់»ដើម្បីបញ្ជាក់ការពិត។​

ថ្លែងនៅក្នុងពិធីបុណ្យទន្លេនៅល្ងាចនេះ លោក ហ៊ុន សែន ថ្លែងថា លោកមិនបានលាក់បាំងព័ត៌មានករណីឆ្លងរាលដាលមេរោគកូវីដ១៩ទេ ហើយលោកថា ទោះជាចង់លាក់បាំង ក៏មិនអាចលាក់បាំងជិតដែរ។​

លោក ហ៊ុន សែន៖ «បើអ្នកទាំងឡាយនៅតែមិនច្បាស់។ អ្នកឯងហ៊ានស្បថថា កម្ពុជា មាន ហ៊ុន សែន រដ្ឋការ ហ៊ុន សែន​ ពិតជាបានលាក់លៀម។ តើអ្នកឯងហ៊ានស្បថឱ្យរន្ទះបាញ់ទេ?»

ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីក៏បានហៅអ្នកដែលចំអកថា រដ្ឋាភិបាលបិទអ្នកដំណើរនៅប្រទេសចំនួន៥ មិនឱ្យចូលកម្ពុជាមួយរយៈនោះ តែមិនបិទចិន ថាជាក្រុមអគតិដែលមិនសមជាពលរដ្ឋខ្មែរ។ លោក ពន្យល់មូលហេតុដែលមិនបិទអ្នកដំណើរពីប្រទេសចិនថា ពេលនេះស្ថានភាពមេរោគកូវីដ១៩ នៅបានធូរស្រាលវិញហើយ តែពេលនេះ នៅអាមេរិក និងប្រទេសមួយចំនួនទៀត កំពុងស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្ន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ