ក្រសួង​កំពុង​ស្វែង​រក​ខ្មែរ​ឥស្លាម​ដែល​ចូល​រួម​ពិធី​សាសនា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​

អ្នកចូលរួមក្នុងពិធីបុណ្យសាសនាឈ្មោះ Masjid Sri Petaling កាលពីពេលកន្លងទៅ។ (វេបសាយបរទេស)

ក្រសួងសុខាភិបាលបញ្ជាក់ថា ពេលនេះ ក្រុមមន្ត្រីជំនាញកំពុងតែស្វែងរកខ្មែរឥស្លាម ដែលបានធ្វើដំណើរទៅចូលរួមក្នុងពិធីសាសនានៅក្នុងប្រទេសម៉ាឡេស៊ី កាលពីចុងខែកុម្ភៈ ដើម្បីពិនិត្យស្វែងរកមេរោគកូវីដ១៩។​

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ ថ្លែងថា ក្រសួងកំពុងតែតាមដាន ហើយមិនទាន់ទទួលព័ត៌មានពីបញ្ហាសុខភាពខ្មែរឥស្លាមដែលទៅចូលកម្មវិធីនៅក្នុងប្រទេសម៉ាឡេស៊ីនៅឡើយទេ។​

លោក លី សុវណ្ណ៖ «យើងខ្ញុំក៏កំពុងតាមដានដែរ គ្រាន់តែរហូតដល់ពេលនេះ យើងមិនទាន់រកឃើញក្រុមគាត់ហ្នឹង មានរបាយការណ៍ពីការចេញរោគសញ្ញា ឬក៏ឈឺនៅឡើយទេ។ យើងកំពុងតាមរកបន្តទៀតពីពួកគាត់ហ្នឹង»

លោក លី សុវណ្ណ បញ្ជាក់ថា នៅមិនទាន់ដឹងថា ខ្មែរឥស្លាមដែលទៅចូលរួមនៅក្នុងពិធីសាសនានៅម៉ាឡេស៊ីនោះមានប៉ុន្មាននាក់ទេ។

ប៉ុន្តែ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនានាបង្ហាញថា ក្នុងពិធីបុណ្យសាសនាឈ្មោះ Masjid Sri Petaling នៅក្នុងប្រទេសម៉ាឡេស៊ី មានអ្នកចូលរួម១៥២០នាក់មកពីប្រទេសចំនួន២៧ផ្សេងគ្នា ក្នុងនោះអ្នកចូលរួមពីកម្ពុជា មានចំនួន៧៩នាក់។​ អ្នកចូលរួមទាំងនោះពេលទៅដល់ប្រទេសវិញនោះ សិង្ហបុរី រកឃើញ២នាក់ និងប្រុយណេ រកឃើញ១២នាក់ ដែលមានផ្ទុកមេរោគកូវីដ១៩។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ