សហរដ្ឋអាមេរិក បានផ្ដល់ជំនួយចំនួន ២លានដុល្លារបន្ថែមទៀតដល់ប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ទៅនឹងការរីករាលដាលនៃវីរុសកូវីដ-១៩។
តាមទំព័រហ្វេសប៊ុក USAID Cambodia ចុះផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ឱ្យដឹងថា ចាប់តាំងពីប្រទេសកម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ លើកដំបូងកាលពីខែមករា ឆ្នាំ២០២០ មន្ត្រីជំនាញរបស់អាមេរិកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។
បើ USAID Cambodia ឱ្យដឹងថា ការផ្ដល់ជំនួយរបស់អាមេរិកដល់កម្ពុជាបន្ថែមទៀតនេះ គឺសម្រាប់ផ្នែកទំនាក់ទំនងគ្រប់គ្រងហានិភ័យ ការចូលរួមសហគមន៍ និងការគាំទ្រដល់មន្ទីរពិសោធន៍។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ-១៩ ចំនួន៧នាក់ហើយ ដែលក្នុងនោះ មានជនជាតិខ្មែមួយរូប និងបរទេស៦នាក់។