ក្រសួង​ស្វែង​រក​អ្នក​ជិះ​យន្តហោះ​លេខ​PG​933 មក​ពី​បាងកក​កាល​ពី​ថ្ងៃទី​៩ ខែ​មីនា

ស្រ្តីម្នាក់ដើរកាត់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ មករា ២០២០ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យអ្នកដែល​ធ្វើដំណើរតាមជើងហោះហើរលេខPG933 មកពីបាងកក​កាល​ពីថ្ងៃទី៩ ខែមីនាហើយអង្គុយនៅជួរទី ២២, ២៣, ២៤, ២៥, ឬ ២៦ ត្រូវទាក់ទងទៅក្រសួងតាម​លេខ១១៥ បន្ទាប់ពីរកឃើញអ្នកដំណើរម្នាក់មាន​ផ្ទុក​កូវីដ-១៩។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បាន​បង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា​ សម្រាប់អ្នកដំណើរផ្សេង​ទៀតដែលធ្វើដំណើរតាមជើងហោះហើរលេខPG933នេះ ត្រូវតាមដានសុខភាពរបស់ខ្លួន​រយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលជើងហោះហើរចុះចតនៅកម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ