រដ្ឋាភិបាលប្រកាសបិទការជួបជុំសាសនាគ្រប់ប្រភេទនៅទូទាំងប្រទេស

បំបួសកុលបុត្រខ្មែរជាង៥០០អង្គ/នាក់នៅសៀមរាប ក្នុងថ្ងៃបុណ្យវិសាខបូជា នៅអង្គរវត្ត

ក្រសួងសុខាភិបាលកម្ពុជា ប្រកាសបិទការជួបជុំតាមបែបសាសនាគ្រប់ប្រភេទនៅទូទាំងប្រទេសជាបណ្តោះ អាសន្ន ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។

តាមរយៈលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលទៅ​រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដែលចេញនៅថ្ងៃនេះ ការផ្អាកនេះធ្វើឡើង​តាម​ការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប្រភពដដែលឱ្យដឹងថា ការ​ផ្អាកការជួបជុំតាមបែបសាសនាផ្សេងៗដូចជា សាសនាព្រះពុទ្ធ សាសនាឥស្លាម និងសាសនាគ្រឹស្ទជាដើម នៅទូទាំង២៥ខេត្ត-រាជធានី ចាប់ពីថ្ងៃទី១៧ ខែមីនា រហូតដល់ស្ថានភាពឆ្លងរាលដាលធូរស្រាល។

សេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជារកឃើញករណីឆ្លងថ្មីចំនួន១១ករណី បន្ថែមពីលើ២ករណីរក ឃើញកាលពីចុងសប្តាហ៍មុន លើពលរដ្ឋសាសនិកឥស្លាម៧៩នាក់ ដែលបានទៅចូលរួមពិធីសាសនាមួយ នៅប្រទេសម៉ាឡេស៊ី អំឡុងថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា។

គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជារកឃើញករណីឆ្លងមេរោគកូរ៉ូណាថ្មីចំនួន២៤ករណីហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ