កម្ពុជា​កំពុង​ស្នើ​សុំ​អ្នក​ជំនាញ​ទប់​ស្កាត់​កូវីដ​១៩​ពី​ចិន​​

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកំពង់ឆ្នាំង» និង «បច្ចុប្បន្នភាពជំងឺរលាកសួតបង្កដោយវីរុស COVID-19» នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ (Royal Government Spokesperson Unit)

ក្រសួងសុខាភិបាលកម្ពុជាកំពុងស្នើសុំអ្នកជំនាញមកពីប្រទេសចិន ដើម្បីជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ ដោយបញ្ជាក់ថា ចិនមានសមត្ថភាព និងជំនាញខ្ពស់។​

​នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ថ្លែងថា បច្ចុប្បន្ន ការឆ្លងរាលដាលមេរោគកូវីដ១៩នៅក្នុងប្រទេសចិន បានថយចុះច្រើនគួរឱ្យគត់សម្គាល់។​ លោកស្រី បញ្ជាក់ថា ការធ្លាក់ចុះនេះ ដោយសារតែមន្ត្រីសុខាភិបាលរបស់ចិនមានសមត្ថភាពខ្ពស់ ហើយកម្ពុជាកំពុងស្នើមន្ត្រីជំនាញចិនមកជួយកម្ពុជា។​

លោកស្រី ឱ វណ្ណឌីន៖ «បច្ចុប្បន្ន យើងកំពុងស្នើសុំអ្នកជំនាញការមកពីសាធារណរដ្ឋប្រជាមានិតចិន មកជួយផ្តល់នូវបទពិសោធន៍ដល់យើង»។

មេរោគកូរ៉ូណា ឬ កូវីដ១៩ មានប្រភពឆ្លងរាលដាលចេញពីទីក្រុងវូហាន ប្រទេសចិន ហើយបច្ចុប្បន្នការឆ្លងរាលដាលនៅក្នុងប្រទេសចិនបានថយចុះ ខណៈការឆ្លងរាលដាលនៃមេរោគនេះ កំពុងតែកើនឡើងនៅសហរដ្ឋអាមេរិក និងប្រទេសនៅសហភាពអឺរ៉ុប៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ