ករណីកូវីដ-១៩ នៅកម្ពុជាកើនដល់​៣៧

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកំពង់ឆ្នាំង» និង «បច្ចុប្បន្នភាពជំងឺរលាកសួតបង្កដោយវីរុស COVID-19» នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ (Royal Government Spokesperson Unit)

ក្រសួងសុខាភិបាល​បានប្រកាសរកឃើញ​អ្នកផ្ទុកកូវីដ-១៩ ចំនួន​៤ករណីទៀតដែល​ធ្វើឱ្យចំនួន​ករណីអ្នកផ្ទុក​វីរុសនេះកើនដល់៣៧។

តាម​សេចក្តី​ជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​ ២ករណីត្រូវបាន​រកឃើញលើបុរសជនជាតិ​ម៉ាឡេស៊ី​អាយុ៦០ និង៦៤ឆ្នាំ ដែលពួកគេទាំងពីរត្រូវបាន​ដាក់នៅមន្ទីរពេទ្យខេត្តកំពត។ ដោយឡែក​២ករណីទៀតត្រូវបាន​រកឃើញ​លើបុរសខ្មែរ២រូប​ដែលម្នាក់​អាយុ៧១ឆ្នាំរស់នៅស្រុកក្រូចឆ្មារ និងម្នាក់ទៀតអាយុ ៥២ឆ្នាំ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពួកគាត់ទាំង២នាក់ត្រូវបាន​ដាក់នៅមន្ទីរពេទ្យ​ខេត្តត្បូងឃ្មុំ។

បុរសខ្មែរទាំងពីរគឺស្ថិតក្នុងចំណោមមនុស្ស៧៩នាក់​ដែល​ទៅចូលរួម​ពិធីសាសនានៅម៉ាឡេស៊ីកាល​ពីចុងខែកុម្ភៈកន្លងទៅ។​

ករណីទាំង៣៧នោះ ត្រូវបាន​រកឃើញលើជនជាតិចិន១នាក់ អង់គ្លេស៣នាក់ កាណាដា១នាក់ ប៊ែលហ្ស៊ិក១នាក់ បារាំង២នាក់ ម៉ាឡេស៊ី៥នាក់ ខ្មែរ២៤នាក់ដែលក្នុងនោះ២១នាក់​ជាអ្នកដែល​បាន​ចូលរួម​ពិធីសាសនានៅម៉ាឡេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ