ក្រសួង​ត្រៀម​ទទួល​យក​វ៉ាក់សាំង​ការពារ​កូវីដ​១៩​ពី​ចិន​មក​ជួយ​ពលរដ្ឋ​កម្ពុជា​

អ្នកស្រាវជ្រាវម្នាក់នៃក្រុមហ៊ុន Stermirna Therapeutics Co, Ltd បានបង្ហាញពីការពិសោធន៍ដើម្បីបង្កើតវ៉ាក់សាំង mRNA ដែលផ្តោតលើមេរោគថ្មីហៅថា កូវីដ-១៩ នៅសៀងហៃ ប្រទេសចិន ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ (XINHUA)

ក្រសួងសុខាភិបាលបានអះអាងថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រទេសចិន ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ប្រទេសចិនដែលប្រកាសថា ខ្លួនរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃនេះ គ្រាន់តែការស្រាវជ្រាវបឋមតែប៉ុណ្ណោះ។ លោកស្រីថា ដើម្បីឱ្យវ៉ាក់សាំងនេះទទួលស្គាល់ជាផ្លូវការ លុះត្រាតែអ្នកជំនាញអង្គការសុខភាពពិភពលោកធ្វើតេស្ត និងប្រកាសទទួលស្គាល់ ហើយអន្តរជាតិអាចយកទៅប្រើប្រាស់បាន។

អ្នកនាំពាក្យរូបនោះបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង កំពុងយកចិត្តទុកដាក់ទំនាក់ទំនងទៅរដ្ឋាភិបាលចិនដើម្បីស្វែងរកវ៉ាក់សាំង ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋផងដែរ។

គិតត្រឹម​ព្រឹកថ្ងៃទី​១៨ ខែមីនានេះ កម្ពុជារកឃើញ​អ្នកផ្ទុក​កូវីដ-១៩ សរុបចំនួន​៣៥ករណី។ អ្នកទាំងនោះត្រូវបានក្រសួងសុខាភិបាល ដាក់នៅកន្លែងថែទាំ និងព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពទ្យគន្ធបុប្ផាភ្នំពេញ មន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប និងនៅមន្ទីរពេទ្យខេត្តទាំង២៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ