ព្រះ​មហា​ក្សត្រ និង​សម្តេច​ព្រះ​មហាក្សត្រី​ប្រទាន​ ៣​សែន​ដុល្លារ​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ (Royal du Cambodge)

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានប្រោសប្រទានព្រះរាជទ្រព្យ ៣០០ ០០០ដុល្លារ ដល់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ដែលកំពុងរាលដាលក្នុងពេលបច្ចុប្បន្ន។

ក្នុងសារលិខិតព្រះបរមរាជវាំង ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ឱ្យដឹងថា ការប្រទានព្រះរាជទ្រព្យចំនួន ៣០០ ០០០ (បីសែនដុល្លារសហរដ្ឋអាមេរិក) ដល់រាជរដ្ឋាភិបាល សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ដែលកំពុងផ្ទុះនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

គិតត្រឹមម៉ោង៩យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ករណីមានវីរុសកូវីដ១៩ សរុបទាំងអស់មានចំនួន ៤៧នាក់ (ស្រី ០៤នាក់ ប្រុស ៤៣នាក់) ដែលក្នុងនោះ មានជនជាតិចិន ១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ កាណាដា ១នាក់ ប៊ែលហ្ស៊ិក ១នាក់ បារាំង ២នាក់ (ក្នុងនេះមានកូនប្រុសបង្កើតអាយុ ០៤ខែ) ម៉ាឡេស៊ី ១១នាក់ ខ្មែរ ២៨នាក់ (ក្នុងនេះ អ្នកដែលវិលត្រលប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី ២៣នាក់ និងមានស្ត្រី ០២នាក់ (មិនបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី) ជាភរិយាឆ្លងពីស្វាមី)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ