ករណី​អ្នកផ្ទុកកូវីដ-១៩នៅកម្ពុជា កើនដល់៥៣នាក់

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល​នៅយប់ថ្ងៃទី២១ ខែមីនានេះ បាន​ប្រកាសពីការរកឃើញអ្នកផ្ទុកកូវីដ-១៩ចំនួន​ ២ករណីផ្សេងទៀត ដែល​នាំឱ្យករណី​អ្នកផ្ទុកកូវីដ-១៩នៅកម្ពុជាកើនដល់៥៣។

តាមសេចក្តីជម្រាបព័ត៌មានរបស់​ក្រសួងសុខាភិបាល​ដែលចេញ​នៅថ្ងៃនេះ​ ២ករណីថ្មីនេះត្រូវបាន​រកឃើញ​លើ​ភ្ញៀវទេសចរជនជាតិបារាំងវ័យ​៦៧ឆ្នាំ និង​៨០ឆ្នាំ ដេលពួកគាត់​ស្នាក់នៅក្នុងសណ្ឋាគារនៅក្រុងព្រះសីហនុ។ ពួក​គាត់​ទាំង២នាក់មកដល់​ខេត្តព្រះសីហនុនៅ​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងត្រលប់​ទៅ​ប្រទេស​ខ្លួន​វិញ​នៅថ្ងៃទី២១ ខែមីនានេះ។

ក្រសួងបញ្ជាក់ថាពួកគាត់​ទាំងពីរនាក់​ត្រូវបានដាក់​ព្យាបាល​នៅមន្ទីរពេទ្យខេត្តព្រះសីហនុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ