លោក គីម ជុងអ៊ុនបាញ់មីស៊ីលពីរគ្រាប់នៅព្រឹកនេះបង្ហាញភាពខ្លាំង

លោកគីម ជុងអ៊ុន និងមន្ត្រីផ្សេងទៀតនៅកន្លែងសាកល្បងអាមេរិក

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បញ្ជាដោយផ្ទាល់បាញ់មីស៊ីល២គ្រាប់ទាំងព្រឹក ដើម្បីបង្ហាញភាពខ្លាំងរបស់ខ្លួនដោយមិនរងឥទ្ធិពលពីមេរោគកូរ៉ូណា និងនៅតែមានអំណាចក្នុងការប្រើប្រាស់សព្វាវុធ។​

ប្រភពពីយោធាកូរ៉េខាងត្បូងបង្ហាញថា កូរ៉េខាងជើងបានបាញ់មីស៊ីលទាំងពីរគ្រាប់នៅព្រឹកនេះចន្លោះពីម៉ោង៦:៤៥នាទីទៅម៉ោង៦:៥០នាទី ដែលបាញ់ចេញពីខេត្ត ពីយ៉ុងហ្គាន។​

កូរ៉េខាងត្បូងបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កូរ៉េខាងជើងនេះ ហើយជំរុញឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀត។​ កូរ៉េខាងត្បូងបញ្ជាក់ថា សកម្មភាពនេះ ធ្វើឱ្យពិភពលោកកាន់តែលំបាកថែមមួយកម្រិតទៀត ខណៈកំពុងជួបប្រទះបញ្ហាឆ្លងរាលដាលមេរោគកូរ៉ូណា។​

កូរ៉េខាងជើងបញ្ជាក់ថា ការបាញ់មីស៊ីលនេះ គឺធ្វើឡើងមុនពេលដែលប្រទេសនេះរៀបចំការប្រជុំដ៏ធំមួយរវាងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលមានអ្នកចូលរួមក្នុងទីក្រុងព្យុងយ៉ាងចំនួន​ប្រមាណ៧០០នាក់។

លោក Rachel Minyoung Lee អ្នកឃ្លាំមើលស្ថានការណ៍របស់កូរ៉េខាងជើងនៅគេហទំព័រNK News  បានថ្លែងថា កូរ៉េខាងជើងចង់បង្ហាញឱ្យពិភពលោកដឹងថា ប្រទេសនេះនៅតែមានទំនុកចិត្តខ្ពស់ទោះជា ពិភពលោកកំពុងតែភ័យខ្លាចដោយសារបញ្ហាមេរោគកូរ៉ូណាយ៉ាងណាក៏ដោយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ