ចំនួនអ្នកឆ្លងកូវីដ-១៩នៅកម្ពុជាកើនដល់​៨៤ករណី​

ស្រ្តីម្នាក់ដើរកាត់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ មករា ២០២០ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

ក្រសួងសុខាភិបាល​ នៅថ្ងៃនេះបានប្រកាសពីការរកឃើញអ្នកឆ្លងករណី​កូវីដ-១៩ ចំនួន៣១នាក់​ទៀតនៅ​ខេត្តព្រះ​សីហនុ ដែលនាំឱ្យអ្នកឆ្លងវីរុសនេះនៅកម្ពុជាកើនដល់៨៤ករណី។

តាម​សេចក្តីជូនព័ត៌មាន​របស់ក្រសួងសុខាភិបាល​ដែលចេញ​នៅថ្ងៃនេះ ករណីថ្មីទាំង៣១នោះ គឺរកឃើញ​លើអ្នកដែ​លទាក់ទងជាមួយបុរសជនជាតិ​បារាំងពីរនាក់ដែលរកឃើញផ្ទុក​កូវីដ-១៩កាលពីម្សិលមិញ។ ក្នុងចំណោម​អ្នកទាំង៣១នាក់នោះមានទេសចរជនជាតិបារាំង២៩នាក់ និងមគ្គុទេសទេសចររបស់ពួកគាត់​ជាជនជាតិ​ខ្មែរ២នាក់។ ក្រសួង​បញ្ជាក់​ថាពួកគាត់​ទាំងនោះ​​ត្រូវបានដាក់​ព្យាបាលដាច់ដោយឡែក​នៅបន្ទប់សណ្ឋាគារមួយ៕

ក្រសួងសុខាភិបាល បញ្ជាក់ថាខ្លួនបាននិង​កំពុងតាមដាន​អ្នកប៉ះពាល់​ជាមួយអ្នកឆ្លងកូវីដ-១៩​ទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ