ស្រ្តីខ្មែរ២នាក់នៅកូរ៉េខាងត្បូង​ឆ្លងកូវីដ-១៩

ស្រ្តី​ខ្មែរ២រូបដែលជាម្តាយ និងកូន ​កំពុងរស់​នៅប្រទេសកូរ៉េខាងត្បូង​ ត្រូវបាន​រាយការណ៍បាន​ឆ្លងកូវីដ១៩។

យោងតាម​ទំព័រហ្វេសប៊ុករបស់​ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ស្រ្តី​ជនជាតិខ្មែរអាយុ២៣ឆ្នាំ​ ដែល​មាន​​ស្វាមីជាជនជាតិ​កូរ៉េ​ និងម្តាយអាយុ​៤៦ឆ្នាំ​ រួមទាំងកូនប្រុសអាយុទើប៣ខែរបស់នារីនោះ ត្រូវ​បាន​រាយ​ការណ៍កាលពីយប់ម្សិលមិញ​ថាមានផ្ទុកកូវីដ-១៩​។ ប្រភពដដែល​ឱ្យដឹងថា ស្រ្តីខ្មែរទាំង២នាក់​ រស់នៅ​ទីក្រុង​ប៊ូ​ឆុន​ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល​។ ស្រ្តី​ខ្មែរវ័យ២៣ឆ្នាំនោះ បានឆ្លងវីរ៉ុស​កូវីដ-១៩ពីប្តី​​របស់គាត់ដែលប្តីគាត់​នោះបានឆ្លងពីក្មួយ​នៅ​ទីក្រុងដេគូ​ដែលជាតំបន់​ឆ្លងខ្លាំង​ជាង​គេ​​នៅកូរ៉េ​ខាងត្បូង​។ ក្រុមគ្រូពេទ្យកូរ៉េ​ បានបញ្ជូនពួកគាត់ទៅមន្ទីពេទ្យម៉្យុងជី នៅអ៊ីលសានដើម្បីពិនិត្យ​ និ​ង​ព្យាបាល។

ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង អះអាងថាខ្លួនកំពុងតែប្រមូលព័ត៌មានបន្ថែមទៀត និងធ្វើការ​សម្រប​សម្រួលជាមួយក្រសួងការបរទេសកូរ៉េខាងត្បូង ក៏ដូចជាអាជ្ញាធរសុខាភិបាល មន្ទីរពេទ្យអ៊ីលសានម៉្យុងជី និង​អាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។ ស្ថាន​ទូតក៏បានបញ្ជាក់ថាមន្ត្រីទូតក៏ចុះទៅមន្ទីរពេទ្យដោយ​ផ្ទាល់ដើម្បី​តាម​ដាន​​ពីស្ថានភាពសុខភាពរបស់ពលរដ្ឋខ្មែរទាំងពីរនាក់​នាព្រឹកនេះផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ