ករណីកូវីដ-១៩នៅកម្ពុជាកើនដល់៨៦

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល​បានបញ្ជាក់ពីការរកឃើញករណីអ្នកផ្ទុកកូវីដ-១៩ ចំនួន​២ករណីថ្មីទៀត។

នាយក​ដ្ឋាន​ប្រយុទ្ធប្រឆាំងជំងឺឆ្លងបានសរសេរក្នុងទំព័រហ្វេសប៊ុក​របស់​ខ្លួន​ថា គិតត្រឹមម៉ោង​ ១០ព្រឹក ថ្ងៃទី​ ២៣ មីនា​ ២០២០​ ក្រសួងរកឃេីញអ្នកជំងឺ​ COVID-19 សរុបទាំងអស់ចំនួន​៨៦ករណី​​។ ប្រភពដដែល​ឱ្យដឹងថា​២ករណីថ្មីនោះត្រូវបាន​រកឃើញ​នៅខេត្តកំពង់ចាម១ករណី និងខេត្តកោះកុង១ករណី។

ក្រសួង អះអាងថាខ្លួនបានព្យាបាលជាសះស្បើយ២នាក់ហេីយគឺជនជាតិចិន១នាក់​ និងជនជាតិអង់គ្លេស១នាក់​ ។

នាយក​ដ្ឋាន​ប្រយុទ្ធប្រឆាំងជំងឺឆ្លង លើកឡើងថាពុំទាន់រកឃេីញ​ភស្តុតាងបញ្ជាក់ថាមានការឆ្លង​ក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​។

ក្រុម​គ្រូពេទ្យចិនចំនួន​៧នាក់​ ក៏បាន​ដល់ប្រទេសកម្ពុជានៅព្រឹកនេះផងដែរដើម្បីចែក​រំលែក​បទពិសោធន៍​ដល់​កម្ពុជា​ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ ក្រុមគ្រូពេទ្យ​ទាំងនោះក៏បាននាំយកនូវ បរិក្ខាពេទ្យសម្រាប់​ប្រើប្រាស់​​ពាក់​ព័ន្ធនឹងជំងឺកូវីដ-១៩។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ