កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​កូវីដ-១៩​ចំនួន​៤​ករណី​ថ្មី​ទៀត​

មន្ត្រីជំនាញសុខាភិបាល ចុះពិនិត្យសុខភាពអ្នកសង្ស័យថាមានផ្ទុកកូវីដ១៩។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ករណីអ្នកផ្ទុកកូវីដ-១៩ នៅកម្ពុជា បានកើនដល់៩១ ក្រោយពីក្រសួងសុខាភិបាលបាន​ប្រកាសរកឃើញ​ករណីថ្មីចំនួន​៤ទៀត លើជនជាតិអង់គ្លេស និងអាមេរិកដែល​ជាភ្ញៀវទេសចរនៅលើនាវា Viking Cruise Journey។

នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែល​ចេញ​ផ្សាយ​នៅយប់ថ្ងៃទី២៤​ ខែមីនានេះ។ ករណីទាំងបួននោះត្រូវបានរកឃើញលើជន​ជាតិអង់គ្លេស២ករណី និងអាមេរិក​២ករណី។ ពួកគាត់​ទាំង៤នាក់ជាមនុស្សក្នុងចំណោមអ្នកដំណើរនៅលើនាវា Viking Cruise Journey ចំនួន៥៧នាក់ដែល​ត្រូវដាក់ឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃនាពេលកន្លងទៅ ក្រោយពីរកឃើញ​អ្នកផ្ទុកកូវីដ-១៩នៅលើនាវានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ