ក្រសួង​សុខា​ភិបាល​ថា​បាន​ព្យាបាល​​ជន​ជាតិ​ខ្មែរ​​មាន​​កូវីដ​-​១៩​ជា​សះ​ស្បើយ​បាន​៤​ករណី​

ស្រ្តីម្នាក់ដើរកាត់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ មករា ២០២០ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

ក្រសួងសុខាភិបាល​នៅថ្ងៃនេះ បាន​អះអាងថា ខ្លួនបានព្យាបាល​ជនជាតិខ្មែរ​ដែល​មាន​វីរុសកូវីដ-១៩​ បានជា​សះ​ស្បើយ​ចំនួន​៤ករណីហើយ។

សេចក្តី​ជូនព័ត៌មាន​របស់ក្រសួងសុខាភិបាល​ដែល​ចេញ​នៅយប់ថ្ងៃទី២៤ ខែមីនានេះ បញ្ជាក់ថា បុរសវ័យ​៦១​ឆ្នាំ​ និង៥៣ឆ្នាំ ដែលផ្ទុកកូវីដ-១៩ នៅខេត្តត្បូងឃ្មុំ​ មាន​លទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ចំនួន២លើក ហើយ​ត្រូវបាន​អនុញ្ញាត​ឱ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះផងដែរ។ ដោយឡែក ​បុរសវ័យ​៤១ និងបុរសម្នាក់ទៀត​វ័យ​​៤២​ឆ្នាំ​ នៅខេត្តបាត់ដំបង គឺត្រូវបាន​អនុញ្ញាតឱ្យចេញ​ពីមន្ទីរពេទ្យនៅថ្ងៃនេះដែរ ព្រោះលទ្ធផល​តេស្តបង្ហាញ​ថា​ អវិជ្ជមាន​កូវីដ-១៩ហើយ។

គិតត្រឹម​យប់ថ្ងៃទី២៤ ខែមីនានេះ កម្ពុជាមានករណីកូវីដ-១៩ ចំនួន​៩១ ដែល​ក្នុងនោះ​ក្រសួងអះអាងថា​ព្យាបាល​ជាសះស្បើយចំនួន៦ករណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ