លោក ហ៊ុន សែន បញ្ជាក់​ថា​កម្ពុជា​ព្យាបាល​​ជន​​បរទេស​​​ដែល​​មាន​កូវីដ​-​១៩​មិន​យក​ប្រាក់​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

លោក ហ៊ុន សែន​ បាន​បញ្ជាក់នៅព្រឹកនេះថា កម្ពុជារ៉ាប់រងក្នុងការព្យាបាល​ជន​បរទេស​ដែលមាន​ផ្ទុក​កូវីដ-១៩​ត្រូវបានរកឃើញលើទឹក​ដី​កម្ពុជា ដែល​ផ្ទុយពីវៀតណាម​ដែល​តម្រូវឱ្យអ្នកជំងឺនេះត្រូវ​ចេញប្រាក់​ដោយខ្លួន​ឯង។

លោក ហ៊ុន សែន បាន​លើកឡើងបានបែបនេះក្នុងជំនួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តព្យាបាល​កូវីដ-១៩ នាព្រឹកថ្ងៃនេះ។

លោកបាន​ថ្លែងថា៖ «នយោបាយ​នេះគឺប្លែកពីវៀតណាម។ នាយករដ្ឋមន្រ្តីវៀតណាម​បានប្រកាស​ថា​ជនជាតិ​បរទេសដែលកើតជំងឺនេះត្រូវចេញលុយព្យាបាល​ខ្លួនឯង។ កម្ពុជាជាប្រទេសមួយក្រ សូមប្រកាសថា ជនជាតិ​បរទេស​ដែល​ឈឺនៅក្នុងទឹកដីកម្ពុជា ត្រូវទទួលបាន​ការព្យាបាលពីសំណាក់គ្រូពេទ្យកម្ពុជាដោយមិន​បង់ថ្លៃ។»

លោក ហ៊ុន សែន ថានេះជាកាតព្វកិច្ចរបស់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះ។

គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៥ ខែមីនា កម្ពុជារកឃើញ​អ្នកផ្ទុក​កូវីដ-១៩ ចំនួន៩៣ករណី​ ដែល​ក្នុងនោះរក​ឃើញ​លើ​ជនជាតិ​ខ្មែរ៣៥នាក់ បារាំង៣៦នាក់ ម៉ាឡេស៊ី១២នាក់ អង់គ្លេស៥នាក់ កាណដា១នាក់ ចិន១នាក់ ប៊ែលហ្ស៊ិក១ និងអាមេរិក២នាក់។ ក្រសួងបញ្ជាក់​ថា​ក្នុងចំណោម​អ្នករកឃើញ​កូវីដ-១៩ ទាំងនោះមាន៦នាក់​ត្រូវបានព្យាបាល​ជាសះស្បើយហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ