សាលា​រាជ​ធានី​ភ្នំពេញ​ផ្អាក​ផ្ដល់​សេវា​រថយន្ដ​ក្រុង និង​កាណូត​បណ្ដោះ​អាសន្ន​

រថយន្តក្រុងរបស់សាលាក្រុងភ្នំពេញ ដែលដាក់ដំណើរការអោយពលរដ្ឋធ្វើដំណើរទៅខេត្តផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩។ រូបភាព៖ ហេង វិចិត្រ

សាលារាជធានីភ្នំពេញ សម្រេចផ្អាកការផ្ដល់សេវារថយន្ដក្រុងសាធារណៈ និងសេវាកាណូតបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

ក្នុងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ឱ្យដឹងថា សាលារាជធានីសម្រេចផ្អាកការផ្ដល់សេវារថយន្ដក្រុងសាធារណៈ និងសេវាកាណូត ចាប់ពីថ្ងៃទី២៦ ខែមីនា រហូតដល់ស្ថានការណ៍នៃមេរោគកូវីដ១៩ បានធូរស្បើយ។

សាលារាជធានីភ្នំពេញថា ការផ្អាកផ្ដល់សេវារថយន្ដក្រុង និងកាណូត ដើម្បីទប់ស្កាត់ការចម្លង និងការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ។

គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន​៩៨នាក់ ដោយក្នុងចំណោមអ្នកឆ្លងកូវីដទាំង ៩៨នាក់នោះ​ គឺមានមនុស្ស ១១នាក់ ត្រូវបានគ្រូពេទ្យព្យាបាលឱ្យ​​ជាសះស្បើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ