លោក ហ៊ុន សែន អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​បារម្ភ​ពី​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ (ជន ចាន់រ៉ែន)

​លោក​នាយ​ក​រដ្ឋ​ម​ន្ត្រី ហ៊ុន​ សែ​ន ​អំពាវនាវកុំឱ្យពលរដ្ឋមានការព្រួយបារម្ភ ដោយថា ​រដ្ឋា​ភិបា​លនឹងប្រើច្បាប់អាជ្ញាសឹក ឬហៅថា «ដាក់​​​ប្រ​ទេស​ក្នុ​ង​គ្រា​មាន​អាសន្ន​» តែក្នុងករណីចាំបាច់ប៉ុណ្ណោះ ដើម្បីទ​ប់​ស្កា​​ត់​ការរីករាលដាល​នៃ​ជំងឺ​រ​លាក​ផ្លូវ​​​ដ​​​ង្ហើម​​ថ្មី​ ​ហៅ​កូវីដ១៩​ ។

​ពី​ម​ន្ទី​ររដ្ឋសភា ​នា​ថ្ងៃច​ន្ទនេះ ​លោក ហ៊ុ​ន សែន​ ថ្លែងថា​ ច្បា​ប់នេះ​នឹ​ង​ត្រូ​វ​ព្រះម​ហា​ក្សត្រឡាយ​ព្រះ​ហស្តលេ​ខាដា​ក់ឱ្យប្រើ​ប្រា​ស់ឆាប់​ៗក្នុ​ងស្ថា​ន​ភាព​ប្រញា​ប់ ក្រោ​យពី​រ​ដ្ឋស​ភា និ​ងព្រឹ​ទ្ធសភា​យល់​ព្រម។

មេដឹកនាំរូបនេះថ្លែងទៀតថា ច្បាប់អាជ្ញាសឹកនេះ នឹងចាប់អនុវត្តកំឡុងពេលដែលសមត្ថកិច្ច មានកម្លាំងនរគបាល អាវុធហត្ថ គ្រប់គ្រងស្ថានការណ៍លែងបាន ។

លោកថា៖ «សូមប្រជាពលរដ្ឋរបស់យើងកុំមានការព្រួយបារម្ភអំពីច្បាប់នេះ ហើយខ្ញុំមិនចង់ប្រើច្បាប់នេះទេ គ្រាន់តែចង់ឱ្យមាននៅក្នុងដៃ ទាល់តែសភាពការណ៍ត្រួតត្រាលែងបាន ទើបយើងប្រកាសច្បាប់នេះក្នុងគ្រាមានអាសន្ន»។

យ៉ាងនេះក្តី លោក ហ៊ុន សែន អះអាងថា ការធ្វើច្បាប់នេះ មិនមែនជាចំណាត់ការបង្ក្រាបសំឡេងប្រឆាំងដូចអ្នកវិភាគមួយចំនួនបានលើកឡើងនោះទេ។

ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ ត្រូវបានរដ្ឋាភិបាលប្រកាសបិទទិដ្ឋាការភ្ញៀវបរទេសបណ្តោះអាសន្នរយៈពេល១ខែ បិទរោងភាពយន្ត រង្គសាល ខារ៉ាអូខេ និងកាស៊ីណូ នៅទូទាំងប្រទេសផងដែរ ក្រោយពីក្រសួងសុខាភិបាលរកឃើញអ្នកផ្ទុកកូវីដ១៩កើនឡើងបន្តបន្ទាប់ ដែលគិតត្រឹមព្រឹកថ្ងៃចន្ទនេះ អ្នកផ្ទុកមាន ១០៧នាក់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ