រដ្ឋា​ភិបាល​ស្នើ​ម្ចាស់​អគារ​ កុំ​​បណ្តេញ​អ្នក​ជួល​ចេញ​ពេល​កំពុង​មាន​វិបត្តិ​​កូវីដ​១៩​

អគារផ្ទះពលរដ្ឋនៅទល់មុខអតីតផ្សារ BS ខាងលិចផ្សារថ្មី។ (ហួត វុទ្ធី/ ០៨ ឧសភា ២០១៩)

រដ្ឋាភិបាលបានចេញសេចក្តីណែនាំមួយដោយស្នើទៅម្ចាស់អគារ និងម្ចាស់ទីតាំងទាំងអស់ កុំឱ្យបញ្ឈប់កិច្ចសន្យា ឬបណ្តេញអ្នកជួលចេញ ខណៈដែលអ្នកជួលទាំងនោះពុំមានលទ្ធភាពបង់ថ្លៃសេវាជួលបានទាន់ពេលវេលា ដោយសារបញ្ហាផលប៉ះពាល់នៃជំងឺកូវីដ១៩។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី៣១ ខែមីនានេះ រដ្ឋាភិបាលបានលើកឡើងថា មានវិស័យឯកជនជាច្រើនបានបង្ហាញពីកង្វល់ចំពោះការធានាប្រក្រតីភាពនៃការជួលអគារ-ទីតាំងអាជីវកម្ម និងរោងចក្រនានាដោយសារពួកគេពុំមានលុយគ្រប់គ្រាន់សម្រាប់បង់សង។

រដ្ឋាភិបាលក៏បានស្នើទៅម្ចាស់អគារ ទីតាំងអាជីវកម្ម និងម្ចាស់ទីតាំងរោងចក្រនានា ត្រូវចរចាគ្នាជាមួយអ្នកជួលលើការពន្យារពេលបង់ថ្លៃសេវាជួល និងបញ្ចុះថ្លៃសេវាជួលជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ