ព្រះ​មហា​ក្សត្រ និង​សម្ដេច​ម៉ែ​យាង​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​នៅ​ចិន​នា​ថ្ងៃ​ស្អែក​

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងថ្ងៃច្រត់ព្រះនង្គ័ល ឆ្នាំ២០១៩។ (ហួត វុទ្ធី)

ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅប្រទេសចិននៅថ្ងៃស្អែកនេះ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។

ក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ឱ្យដឹងថា នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០ ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។

ប្រភពដដែលឱ្យដឹងថា ក្នុងពេលព្រះរាជអវត្តមានរបស់​ព្រះអង្គ ប្រធាន​ព្រឹទ្ធសភា លោក សាយ​ ឈុំ នឹង​មកធ្វើ​ជាប្រមុខរដ្ឋស្តី​ទី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ