តម្លៃ​ប្រេង​ឥន្ធនៈ​ចុះ​មក​២៣៥០​រៀល​ក្នុង​មួយ​លីត្រ​

ទិដ្ឋភាពនៅពីមុខស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងពាណិជ្ជកម្មបានសម្រេចបញ្ចុះតម្លៃប្រេងឥន្ធនៈមកត្រឹម ២៣៥០រៀលក្នុងមួយលីត្រ ស្របតាមទីផ្សារអន្តរជាតិ និងការអន្តរាគមន៍របស់រដ្ឋាភិបាល។​

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃនេះថា ផ្អែកតាមតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយនៅកម្ពុជាចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែដដែលនេះ គឺក្រុមហ៊ុននឹងត្រូវលក់ ២៥៣៤រៀលក្នុងមួយលីត្រ សំរាប់សាំងធម្មតា EA92 និង ២៦១៣រៀលក្នុងមួយលីត្រ សំរាប់ប្រេងម៉ាស៊ូត។

ប៉ុន្តែ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយចំនួន ៤សេនក្នុងមួយលីត្រ។

និយាយជារួម ប្រេងឥន្ធនៈដែលត្រូវលក់ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែដដែលនេះ នឹងចុះមក ២៣៥០រៀលក្នុងមួយលីត្រ សំរាប់សាំងធម្មតា EA92 និង ២៤៥០រៀលក្នុងមួយលីត្រ សំរាប់ប្រេងម៉ាស៊ូត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ