សមត្ថកិច្ច​ខេត្ត​ព្រៃ​វែង​ចុះ​ណែ​នាំ​ដល់​មន្ទីរ​សម្រាក​ព្យាបាល​ និង​ឱសថ​ការី​កុំ​ឱ្យ​ឡើង​ថ្លៃ​សម្ភារ​ការពារ​ជំងឺ​កូវីដ​១៩​

នៅ​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០២០​ កម្លាំង​ផែន​ប្រឆាំង​បទល្មើស​បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​ កម្លាំង​កងរាជ បាន​ចុះ​ណែនាំ​នៅ​តាម​បណ្តារ​មន្ទីរ​សំរាក​ព្យាបាល​ឯកជន​ និង​ឱសថការី​ផ្សេងៗ​ ដែល​ប្រកប​អាជីវកម្ម​ក្នុង​ក្រុង​ព្រៃវែង​ ស្តី​អំពី​ការ​តាំង​លក់​ផលិតផល​ដូច​ជា​ម៉ាស់​ អាកុល​ ជែ​ល​លាងដៃ​។ (អគ្គស្នងការនគរបាលជាតិ)

សមត្ថកិច្ចខេត្តព្រៃវែង នៅថ្ងៃម្សិលមិញ បានចុះណែនាំដល់មន្ទីរសម្រាកព្យាបាល និង​ឱសថការីឯកជនទាំងអស់ដែល​ប្រកប​អាជីវកម្ម​ក្នុង​ខេត្ត​ព្រៃវែង ​កុំឱ្យមានការលក់ឡើងថ្លៃសម្ភារ ដូចជា ​ម៉ាស់​ អាល់កុល​ ជែ​ល​លាងដៃ ខណៈដែលបច្ចុប្បន្ន សម្ភារទាំងនោះកំពុងមានតម្រូវការខ្ពស់។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។

​អគ្គស្នងការនគរបាលជាតិ ឱ្យដឹងទៀតថា សមត្ថកិច្ចក៏បានណែនាំឱ្យមន្ទីរសម្រាកព្យាបាល និងឱសថការីឯកជនទាំងអស់ ត្រូវលក់ផលិតផល ឬសម្ភារណាដែលមានប្រភពច្បាស់លាស់ និងមានគុណភាពល្អ រួមទាំងអប់រំប្រជាពលរដ្ឋកុំឱ្យជួបជុំគ្នាក្នុងករណីមិនចាំបាច់ ហើយត្រូវលាងដៃ​នឹង​សាប៊ូ​ អាល់កុល​ ជែ​ល​ និង​ពាក់​ម៉ាស់​ការពារ​ ជាដើម។

កាលពីថ្ងៃទី២៥ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន​រឹប​អូស​ម៉ាស់ និង​បិទ​ឱសថ​ស្ថានណា​ដែលលក់ម៉ាស់ឱ្យពលរដ្ឋ​ថ្លៃ ខណៈតម្រូវការម៉ាស់ និងសម្ភារ ដើម្បីការពារជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន​មានការកើនឡើងខ្ពស់នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ