នា​យក​រដ្ឋ​មន្ត្រី​ស្នើ​ព្រឹទ្ធ​ស​ភា​ប្រញាប់​ពិនិត្យ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អា​សន្ន​

ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សសរុបចំនួន១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅវិទ្យាស្ថានជាតិអប់រំ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅប្រធានព្រឹទ្ធសភាបើកការប្រជុំពិសេស ដើម្បីប្រញាប់ពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយបញ្ជាក់ថា ច្បាប់នេះជាតម្រូវការចាំបាច់។​

នៅក្នុងលិខិតមួយច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើទៅប្រធានព្រឹទ្ធសភា លោក សាយ ឈុំ កាលពីម្សិលមិញ បានលើកឡើងថា នៅពេលនេះ ព្រឹទ្ធសភាស្ថិតនៅក្នុងពេលវិស្សមកាលនៅឡើយ ប៉ុន្តែដោយសារតម្រូវការចាំបាច់នៃច្បាប់នេះ ទើបស្នើឱ្យមានការកោះប្រជុំវិសាមញ្ញ។​

លិខិតលោក ហ៊ុន​ សែន៖ «សូមសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មេត្តាកោះប្រជុំព្រឹទ្ធសភាវិសាមញ្ញ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីរដ្ឋសភាពិនិត្យ និងអនុម័តរួច និងបញ្ជូនដល់ដៃព្រឹទ្ធសភាដោយអនុគ្រោះ»។​

លោកនាយករដ្ឋមន្ត្រីធ្លាប់អំពាវនាវកុំឱ្យពលរដ្ឋព្រួយបារម្ភចំពោះការដាក់ប្រទេសក្នុងគ្រាមានអាសន្នដែលត្រូវដកហូតសិទ្ធិមួយចំនួនរបស់ពលរដ្ឋ លោកថា ច្បាប់នេះគ្រាន់តែបង្កើតឱ្យនៅក្នុងដៃតែប៉ុណ្ណោះ មិនដាក់ប្រើភ្លាមៗទេបើគ្មានការចាំបាច់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ