ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនចាងហ្វាងផ្សាយរបស់ TVFB ដោយចោទប្រកាន់ពីបទញុះញង់ឱ្យមានចលាចលក្នុងសង្គម។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានប្រាប់វីអូឌីនៅថ្ងៃនេះថា សមត្ថកិច្ចបានចាប់ខ្លួនលោក សុវណ្ណ រិទ្ធី ចាងហ្វាងផ្សាយរបស់ TVFB កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ ក្រោមបទញុះញង់ឱ្យមានចលាចលក្នុងសង្គម។
លោក ស ថេត បញ្ជាក់ថា សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃនេះ៕