អ្នក​ជា​​សះ​ស្បើយ​​ពី​​ជំងឺ​កូវីដ​​១៩​​នៅ​​កម្ពុជា​​កើន​ដល់​​១០៥​​នាក់​​

ពលរដ្ឋពាក់ម៉ាស់ដើរឆ្លងកាត់ក្លោងទ្វារច្រកចូលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

ក្រសួងសុខាភិបាល​កម្ពុជា ប្រកាសថា ​ខ្លួន​បាន​ព្យាបាល​អ្នកជំងឺកូវីដ១៩ ចំនួន​២នាក់បន្ថែម​ទៀតជាសះស្បើយ ដែលនាំឱ្យ​ចំនួនអ្នក​ជាពីជំងឺនេះសរុបកើនដល់ ១០៥នាក់។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​ដែល​ចេញ​នៅថ្ងៃនេះ ឱ្យដឹងថា ស្រ្តីជាភ្ញៀវទេសចរ​​ជនជាតិវៀតណាម វ័យ ៣៤ឆ្នាំ ដែល​ស្នាក់នៅបណ្តោះអាសន្ននៅកោះពេជ្រ រាជធានីភ្នំពេញ និង​កុមារ​ជនជាតិ​ខ្មែរអាយុ ១២ឆ្នាំ នៅខេត្តសៀមរាប ដែលឆ្លងកូវីដ១៩ ពីឪពុកដែល​ចូល​រួមពិធី​សាសនា​នៅម៉ាឡេស៊ី មានលទ្ធផល​តេស្តអវិជ្ជមានកូវីដ១៩ ចំនួន ២ដង។ ក្រសួងបញ្ជាក់​ថា អ្នក​ទាំង​ពីរ​ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ។

ក្រសួងសុខាភិបាល​ ក៏បាន​ប្រកាសឱ្យដឹងថា ​មិនមាន​ការរកឃើញ​ករណីអ្នកឆ្លងកូវីដ១៩ថ្មីទេ។ គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញ​អ្នកមាន​កូវីដ១៩ ចំនួន​ ១២២នាក់ ដែលក្នុងនោះកំពុងសម្រាក​ព្យាបាលនៅមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងថ្នាក់ខេត្តនៅសល់ត្រឹម​តែ ១៧នាក់ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ