សិក្ខា​កាម​យោធា​កម្ពុជា​៣នាក់​នៅ​សហព័ន្ធ​រុស្ស៊ីឆ្លង​កូវីដ​១៩

ទាហានកម្ពុជា រួមនឹងទាហានមកពីបណ្តា ៣៧រដ្ឋផ្សេងទៀត វត្តមានក្នុងជំនួប យោធាជាប្រវត្តិសាស្រ្តមួយ​ នៅ វិមានខនស្ទែនធីន (Constantine Palace)​ សហព័ន្ធរុស្សី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ (រូបភាព៖ សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី)

ស្ថានទូត​កម្ពុជា​ប្រចាំ​សហព័ន្ធរុស្ស៊ី បាន​ឱ្យដឹងថា​ សិក្ខាកាម​យោធា​កម្ពុជា​ចំនួន​៣នាក់​ឆ្លង ជំងឺ​កូវីដ​១៩។

លិខិតរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​សហព័ន្ធ​រុស្ស៊ី ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ​ថា​ សិក្ខា​កាម​យោធា​​កម្ពុជា​ឆ្នាំទី​៣ ចំនួន​៣​នាក់ មាន​ឈ្មោះ គុណ សំសុខហេង, ណោ ស៊ុនឌីរតនៈ និង​ឈ្មោះ ស៊ា ស៊ាងលី ដែល​កំពុងសិក្សា​នៅ​ សាកលវិទ្យាល័យ វេជ្ជសាស្ត្រយោធានៃ ទីក្រុង​សេន​ភតធើស្បឺក​ (Saint Petersburg) បាន​ឆ្លងជំងឺកូវីដ​១៩ ពី​សិក្ខាកាម​យោធា​ជន​បរទេស​​ដទៃ​ទៀតដែល​រៀន និង​ស្នាក់នៅ​ជាន់​ជាមួយ​គ្នា​។

ប្រភពដដែល​ឱ្យដឹងទៀតថា​ អ្នកទាំង​ ៣នាក់នោះ ត្រូវបានសាលាបញ្ជូនទៅ​មន្ទីរពេទ្យក្រុង​​នៃ​ប្រទេស​​រុស្ស៊ី ដើម្បី​​ព្យាបាល កាលពីថ្ងៃទី១៨ ខែមេសា។

ទោះជា​យ៉ាងណា ក្នុងលិខិតដដែល​បញ្ជាក់​ថា ស្ថានភាពជំងឺ​របស់អ្នកទាំង​៣​នាក់​នោះ មិនទាន់​មាន​សភាពធ្ងន់ធ្ងរ​នៅឡើយ​ ដោយសារ​ពួកគេ​បានរាយការណ៍​ពីស្ថានភាព​ជំងឺ​ប្រាប់​ទៅ​មន្ទីរ​ពេទ្យ ដើម្បីពិនិត្យ​រកមេរោគកូវីដ​១៩បាន​ទាន់​ពេល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ