ក្រសួង​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​វាល​ទំនាប​កណ្តាល និង​ជួរ​ភ្នំ​ដង​រែក​ប្រុង​ប្រយ័ត្ន​បាតុ​ភូត​ផ្គរ​រន្ទះ​

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក ​និងឧតុនិយម បាន​អំពាវនាវ​ឱ្យ​សាធារណជន​ទូទៅ​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​តំបន់​វាលទំនាប​កណ្ដាល និង​ជួរភ្នំ​ដងរែក បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ធម្មជាតិ​ដូចជា​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ធនធានទឹក ​និងឧតុនិយម​ ចេញ​នៅ​ថ្ងៃនេះ ​ឱ្យ​ដឹង​ថា ​បាតុភូត​ធម្មជាតិ​ទាំងនោះ​អាច​កើតមានឡើង​ចាប់ពី​ថ្ងៃទី២៣ ដល់​ថ្ងៃទី២៥ ខែមេសា​នេះ។ 

ប្រភព​ដដែល ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា ​នៅចន្លោះ​ថ្ងៃទី២៣ ដល់​ថ្ងៃទី២៨ ខែមេសា អាស្រ័យ​ដោយ​ការ​រង​សម្ពាធ​ទាប​ជាមួយ​ខ្យល់​ដែល​បក់​ពី​សមុទ្រ​ចិន​ខាងត្បូង អាច​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជាលំដាប់ នៅក្នុង​ក្របខណ្ឌ​លើ​ផ្ទៃ​ប្រទេស។ សម្ពាធ​ទាប​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស​ក្តៅ​អាច​នឹង​ចុះ​ថមថយ​មួយ​កម្រិត ដោយ​នៅក្នុង​តំបន់​វាលទំនាប​កណ្ដាល សីតុណ្ហភាព​អតិបរមា​អាច​មាន​ពី ៣២ ទៅ ៣៥​°C និង​នៅ​តំបន់​ជួរភ្នំ​ដងរែក ​និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព​អតិបរមា​អាច​មាន​ពី ៣១ ទៅ ៣៤​°C ។ ដោយឡែក​ នៅ​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អតិបរមា​អាច​មាន​ពី ៣២ ទៅ ៣៣​°C ហើយនឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ