ក្រសួងធនធានទឹកស្នើទៅអាជ្ញាធររាជធានី-ខេត្តជួយទប់ស្កាត់ការចាក់ដីលុបចំណីច្រំាង

ទិដ្ឋភាពនៅទីតាំងដែលត្រូវក្រុមហ៊ុនចាក់ដីលុប​ចូលសមុទ្រ ស្ថិតនៅស្រុកស្ទឹងហាវ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ រូបភាព៖ ផ្ដល់ឲ្យ

ក្រសួងធនធានទឹកនិងឧតុនិយមស្នើទៅអភិបាលរាជធានី-ខេត្តឱ្យជួយទប់ស្កាត់ការរំលោភចាក់ដីលុបចំណីច្រំាងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ និងអាងទឹកបឹងបូ។

ក្នុងលិខិតស្នើសុំចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០របស់ក្រសួងធនធានទឹកនិងឧតុនិយម ឱ្យដឹងថា ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើននោះ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការសាងសងមានគួរឱ្យសម្គាល់ដែរ។

ក្រសួងថា ការរីកចម្រើននេះ បានធ្វើឱ្យសកម្មភាពអវិជ្ជមានមួយចំនួនដូចជា ការរំលោភចាក់ដីលុបចំណីច្រំាងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ និងអាងទឹកបឹងបូ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

លោកថា៖«ក្រសួងធនធានទឹកនិងឧតុនិយមមានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាដែលអាចកើតឡើងដល់លទ្ធភាពនៃការរំដោះទឹក និងបង្កជាគ្រោះថ្នាក់មហន្តរាយទឹកជំនន់ ដោយសារ ចំណីមាត់ច្រាំងទន្លេស្ទឹង ព្រែក អូរ ប្រឡាយ និងអាងទឹកបឹងបូ ឬតំបន់ផ្ទៃរងទឹកភ្ញៀងមួយចំនួនត្រូវបានរំលោភចាក់ដីលុប និងការកសាងសង់បិទផ្លូវទឹកនានា ដោយពុំស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន»។

ក្រសួងធនធានទឹកនិងឧតុនិយមស្នើទៅអភិបាលខេត្ត-រាជធានីឱ្យចាត់វិធានការ ដើម្បីទប់ស្កាត់ការរំលោភចាក់ដីលុបចំណីច្រំាងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ និងអាងទឹកបឹងបូ ដែលមិនស្របទៅតាមច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ