ក្រសួងវប្បធម៌ប្រកាសបើកសារមន្ទីរជូនភ្ញៀវទេសចរចូលទស្សនាវិញ

ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ រូបសំណាក និងវត្ថុបុរាណដែលបាននាំត្រលប់ពីបរទេសមកកម្ពុជាវិញ ដើម្បីរក្សាទុកនៅសារមន្ទីរជាតិ។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសឱ្យបើកដំណើរការសារមន្ទីរទូទាំងប្រទេសជូនភ្ញៀវទេសចរបានចូលទស្សនាឡើងវិញ ចាប់ពីថ្ងៃទី១ខែមិថុនាខាងមុខ។​

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឱ្យដឹងថា  ក្រសួងនឹងបើកឱ្យភ្ញៀវទេសចរបានចូលទស្សនាសារមន្ទីរនានាចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ តទៅ ។

 ក្រសួងឱ្យដឹងថា ទោះបីជាក្រសួងអនុញ្ញាតបើកដំណើរការសារមន្ទីរឱ្យភ្ញៀវទេសចរចូលទស្សនាក៏ដោយ ប៉ុន្តែប្រធានសារមន្ទីររាជធានី-ខេត្ត ត្រូវមានអនុវត្តវិធានការដូចជា  ពិនិត្យ ឬវាស់កម្ដៅភ្ញៀវមុនឱ្យចូលទស្សនា   ប្រើអាកុល ឬសាប៊ូលាងដៃមុនពេលចូល និងចេញពីសារមន្ទីរ  រក្សាគម្លាតសុវត្ថិភាព យ៉ាងតិច១ ម៉ែត្រ  ហើយបុគ្គលិក អ្នកនាភ្ញៀវ និងភ្ញៀវត្រូវពាក់ម៉ាស់។

ក្រៅពីនោះក្រសួងថា ភ្ញៀវ ឬបុគ្គលិកណាដែលមានបញ្ហាសុខភាព ឬ សង្ស័យ មិនអនុញ្ញាតឱ្យចូលទស្សនាសារមន្ទីរឡើយ។

ក្រសួង៖«សារមន្ទីរ រាជធានី-ខេត្ត អាចទាក់ទង ដើម្បីស្នើសុំព័ត៌មានបន្ថែមតាមរយៈនាយកដ្ឋានសារមន្ទីរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ០១២ ២៣៣ ៣០៤ /០១២ ៧៧៣ ៨១១»។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា មានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២ ក្រសួងនៅតែអនុញ្ញាតឱ្យបើកដំណើរការសារមន្ទីរដដែល បើទោះជាកម្ពុជារឃើញករណីឆ្លងជំងឺកូវីដ១៩ជាថ្មីក៏ដោយ។

ការប្រកាសព័ត៌មានបើកឱ្យភ្ញៀវទេសចរចូលទស្សនាសារមន្ទីរទូទាំងប្រទេសឡើងវិញ ធ្វើឡើងស្របពេលដែលក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មី លើមនុស្សចំនួន ២ នាក់ទៀតនៅថ្ងៃទី២១និង២២ខែឧសភា ។

គិតមកត្រឹមថ្ងៃទី២៣ខែឧសភាឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ១២៤នាក់ ។ ក្នុងចំណោមអ្នកដែលមានកូវីដ១៩ ១២៤ នាក់  ក្រសួងព្យាបាលជាចំនួន​១២២នាក់ និងនៅសល់២នាក់ កំពុងសម្រាកព្យាបាល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ