ក្រសួង​​រំឭក​ឱ្យ​​ម្ចាស់​​យាន​យន្ត​​បង់​ពន្ធ​​ឱ្យ​​ទាន់​ពេល​

សកម្មភាពផាកពិន័យលើអ្នកបើកបរដែលប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ នាដើមខែឧសភា ឆ្នាំ២០២០។ (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

​ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ អំពាវនាវ​ឱ្យ​ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន ​និង​យានជំនិះ​គ្រប់​ប្រភេទ​បង់ពន្ធ​ឱ្យ​បាន​ទាន់ពេល​ចាប់ពី​ខែមិថុនា​ដល់​ខែវិច្ឆិកា​ឆ្នាំនេះ ​ហើយនឹង​ចាប់ផ្តើម​ផាកពិន័យ​បើខកខាន​បង់ពន្ធ ចាប់ពី​ដើមឆ្នាំ២០២១។

សេចក្ដីជូនដំណឹង​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ ចុះ​ថ្ងៃទី២៥ ខែឧសភា​ បាន​បញ្ជាក់​ថា ​ការ​បង់ពន្ធ​សម្រាប់​ឆ្នាំ២០២០ នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា​ខាងមុខនេះ។

សេចក្ដីជូនដំណឹង​បាន​បញ្ជាក់​ថា ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ នៅ​សាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ ឬនៅ​ធនាគារ​កា​ណា​ឌី​យ៉ា ធនាគារ​អេ​ស៊ី​លីដា ធនាគារ​វឌ្ឍនៈ ឬនៅ​ធនាគារ​កម្ពុជា​សាធារណៈ ឬនៅ​តាម​ធនាគារ​ណា​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួងសេដ្ឋកិច្ច​ និង​ហរិ​ញវត្ថុ។

សម្រាប់​ការ​ផាកពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ណា​ដែល​មិនទាន់​បាន​ប្រកាស​បង់ពន្ធ នឹង​ត្រូវ​ធ្វើឡើងនៅ​ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តាមច្បាប់​ស្ដីពី​សារពើពន្ធ​ជាធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ