លោ​ក ស ខេង៖ ការ​​រឹត​​បន្តឹង​​ច្បាប់​​ចរា​ចរណ៍​​មិន​​ពាក់​ព័ន្ធ​​ជំងឺ​​កូ​វីដ​១៩​ទេ​​

លោក ស ខេង ថ្លែងក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាលខេត្ត​កែប នៅសាលាខេត្តកែប នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក ស ខេង អះអាង​ថា ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​បង្កើន​ការ​ផាកពិន័យ​នោះ ​ធ្វើឡើង​ដើម្បី​ប្រយោជន៍​ពលរដ្ឋ មិនមែន​ជា​ការ​ដាក់បន្ទុក​បន្ថែម​ក្នុង​ពេល​កំពុង​បាត់បង់​ចំណូល​ដោយសារតែ​មេរោគ​កូ​វីដ១៩នោះ​ទេ។

លោក ស ខេង ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាលខេត្ត​កែបនៅ​ថ្ងៃសុក្រ​នេះ បាន​ថ្លែង​ថា បញ្ហា​ទាំងពីរ​នេះ វា​មិន​ជាប់ពាក់ព័ន្ធ​គ្នាទេ។

លោក​ថា៖ «ប្រជាពលរដ្ឋ​កំពុងតែ​ប្រុងប្រយ័ត្ន​ការពារ​ជំងឺ​កូ​វីដ១៩ ឬក៏​អ្នកខ្លះ​អត់​ការងារ​ដោយសារតែ​រោងចក្រ​គេ​បិទ​ វា​មានអី​មក​ទាក់ទង​ជាមួយ​អ្នកធ្វើ​ដំណើរ វា​អត់​ទាក់ទងគ្នា​ទេ។យើង​សុំ​ថា ​ឱ្យ​គាត់​គោរពច្បាប់ ដើម្បី​ជីវិត​គាត់​តើ!»។

កន្លងទៅ ​អ្នកឃ្លាំមើល​មួយចំនួន បាន​បង្ហាញ​ការយល់ឃើញ​ថា ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ដែល​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី១ ខែឧសភា​មក​នោះ ជា​ការ​ដាក់បន្ទុក​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​កូ​វីដ១៩។

ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផាកពិន័យ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​គឺ​បង្កើន​ទំហំ​ផាកពិន័យ​ពី ៣ ទៅ ៥ដង​នៃ​ចំនួន​ផាកពិន័យ​ចាស់។

យ៉ាងណា​ លោក ស ខេង អះអាង​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​រយៈពេល​ជិត ១ខែ​មកនេះ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ