ក្រសួងអប់រំសម្រេចផ្អាកការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ

សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ (ប្រភពរូប៖ ក្រសួងអប់រំ)

ក្រសួងអប់រំ យុវជននិងកីឡា សម្រេចផ្អាកជាបណ្តោះអាសន្ននៃការប្រឡងជ្រើសរើសគរុសិស្សគរុនិសិ្សត ដើម្បីបំពេញលក្ខខណ្ឌជាមន្ត្រីក្របខណ្ឌថ្មីចំនួន ៣៦០០ កន្លែង ។   

ក្នុងសេចក្ដីជូនដំណឹងក្រសួងអប់រំ យុវជននិងកីឡាចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឱ្យដឹងថា ការសម្រចផ្អាក ការប្រឡងជ្រើសរើសគរុសិស្សគរុនិសិ្សតក្របខណ្ឌថ្មីសម្រាប់ឆ្នាំ២០២០ ធ្វើឡើងបន្ទាប់ពីក្រសួងទទួលបានលិខិតជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈស្ដីពីការជ្រើសរើមន្ត្រីរាជការស៊ីវិ ​និងការអនុវត្តកម្មសិក្សាសម្រាប់ផែនការក្របខណ្ឌក្នុងឆ្នាំ២០២០។

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ក្រសួងមុខងារសាធារណៈបានចេញសេចក្ដីជូនដំណឹងឱ្យក្រសួង ស្ថាប័ន និងអង្គភាព ទាំងថ្នាក់ជាតិ និងក្រោមជាតិទាំងអស់ឱ្យផ្អាកការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌថ្មីឱ្យចូលបម្រើការងារក្នុងឆ្នាំ២០២០ រហូតដល់មានការប្រកាសថ្មី។ ​ទោះបីជាយ៉ាងការសេចក្ដីជូនដំណឹងសួងមុខងារសាធារណៈ មិនបានបញ្ជាក់ពីមូលហេតុនោះទេ។

នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលមេរោគកូវីដ១៩នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសឱ្យក្រសួងស្ថាប័នរដ្ឋទាំងអស់កាត់បន្ថយការចំណាយ ដើម្បីត្រៀមយកថវិកាទៅទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ