ឃាតកម្ម​​លើ​​បុរស​​ស្បែក​​ខ្មៅ​ Floyd​ ស្តែង​​ពី​​ការ​រើស​អើង​​ពូជ​សាសន៍​​នៅ​​អាមេរិក​​

ក្រុមបាតុករប្រមូលផ្តុំគ្នាតវ៉ាពីមុខស្ថានីយប៉ូលីសក្រុង Minneapolis រដ្ឋ Minnesota នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រោយបុរសស្បែកខ្មៅឈ្មោះ George Floyd ស្លាប់ក្រោមទង្វើរបស់ប៉ូលីសស្បែកសក្នុងទីក្រុង។ (FP)

ឃាតកម្ម​លើ​បុរស​ស្បែក​ខ្មៅ George Floyd កាលពី​សប្តាហ៍​មុន បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការរើសអើង​ពូជសាសន៍​ធ្ងន់ធ្ងរ​នៅតែ​បន្ត​កើតមាន​លើ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ ដែល​បង្ក​ឱ្យ​មានការ​រំលោភសិទ្ធិ​មនុស្ស និង​ភាព​អយុត្តិធម៌​សង្គម​នៅ​ប្រទេស​មហាអំណាច​ផុតលេខ​មួយ​នេះ។

ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​រូប​នេះ គឺជា​ករណី​ថ្មី​បំផុត​មួយ​ដែល​បញ្ជាក់​ថា បញ្ហា​មិនទាន់​ត្រូវ​បាន​ដោះស្រាយ ដែល​នាំ​ឱ្យ​ផ្ទុះ​ចលនា​បាតុកម្ម​ទាមទារ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​ការ​សម្លាប់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ពីសំណាក់​ប៉ូល​ិ​សស្បែ​កស​សារ​ជាថ្មី។

បុរស​ស្បែក​ខ្មៅ​វ័យ ៤៦ឆ្នាំ ឈ្មោះ George Floyd ដោយ​ក្នុង​ដៃ​ជាប់ខ្នោះ និង​គ្មាន​អាវុធ​អ្វី​សោះ​ជាប់​ខ្លួន ត្រូវ​បាន​ប៉ូល​ិ​សស្បែ​កស​វ័យ ៤៤ឆ្នាំ​ ឈ្មោះ Derek Chauvin ប្រើ​ជង្គង់​សង្កត់ក​ជាប់​រហូតដល់​ដាច់ខ្យល់​ស្លាប់ ក្នុង​ហេតុ​ការ​ណ៍ចាប់​ឃាត់ខ្លួន​លើ​រូបគេ កាលពី​ថ្ងៃទី២៥ ខែឧសភា ក្នុង​ទីក្រុង Minneapolis នៃ​រដ្ឋ Minnesota សហរដ្ឋអាមេរិក។

ការ​ចាប់​ឃាត់ខ្លួន​នេះ ធ្វើឡើង​ក្រោម​បណ្តឹ​ងរ​បស់​បុគ្គលិក​ហាងទំនិញ​មួយ​កន្លែង ដែល​ចោទប្រកាន់​ថា ជនរងគ្រោះ​បាន​ប្រើ​លុយ​ក្លែងក្លាយ​ក្រដាស ២០ដុល្លារ ទិញ​បារី​មួយ​កញ្ចប់​ពី​ហាង​របស់​គាត់។ បុគ្គលិក​ម្នាក់​នោះ បាន​ទូរសព្ទ​ប្រាប់​ថៅកែ​ខ្លួន ក្រោយ​ឃើញ​អំពើ​ហិង្សា​របស់​ក្រុម​ប៉ូល​ិ​សទៅ​លើ​ជនរងគ្រោះ។

ថៅកែ​ហាង​នោះ បាន​ប្រាប់​ទូរទស្សន៍ NBC កាលពី​ថ្ងៃសុក្រ​ថា បុគ្គលិក​គាត់​បាន​ប្រាប់​គាត់​តាម​ទូរសព្ទ​ថា រូបគេ​ឃើញ​ប៉ូល​ិ​សកំ​ពុង​ប្រើ​ជង្គង់​សង្កត់ក​សម្លាប់ Floyd ហើយ​គាត់​ក៏​ឱ្យ​បុគ្គលិក​នោះ ប្តឹង​ប៉ូល​ិ​សផ្សេងទៀត ហើយ​ថត​សកម្មភាព​ទាំងអស់​ទុក។

ក្រោយ​កើតហេតុ ប៉ូល​ិ​ស Chauvin ត្រូវ​បាន​ចាប់​ឃាត់ខ្លួន និង​ចោទ​ពី​បទ​មនុស្សឃាត​កម្រិត​ទី៣ និង​ឃាតកម្ម​កម្រិត​ទី២ ខណៈ​សហការី ៣នាក់​ទៀត ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ដែរ ត្រូវ​បាន​បណ្តេញ​ចេញពី​តួនាទី។

តាម​ប្រភព​ពី​បណ្តាញ​ទូរទស្សន៍ NBC ប្រចាំ​រដ្ឋ KARA11 ឱ្យ​ដឹង​ថា តាមច្បាប់​អាជ្ញា​រដ្ឋ Minnesota តុលាការ​អាច​នឹង​ផ្តន្ទា​ទោស​អតីត​ប៉ូល​ិ​សស្បែ​កស Derek ឱ្យ​ជាប់ពន្ធ​នាគារ​ដល់ ១៦ឆ្នាំ​កន្លះ។

យ៉ាងណា​ក្តី ការ​ដាក់ទោស​ទណ្ឌ​នេះ មិន​អាច​ពន្លត់​កំហឹង​ពលរដ្ឋ​អាមេរិក​ដែល​បានឃើញ​សកម្មភាព​ហិង្សា​របស់​ប៉ូល​ិ​សស្បែ​កស​ទៅលើបុរស​ស្បែក​ខ្មៅ​ក្នុង​វីដេអូ​ឃ្លី​បខ្លី​មួយ ​ដែល​ត្រូវ​បាន​ដាក់​បង្ហោះ និង​ចែកចាយ​ពេញ​បណ្តាញ​សង្គម ៣០នាទី​ក្រោយពេល​កើតហេតុ។

សារព័ត៌មាន Reuters រាយការណ៍​នៅ​ថ្ងៃនេះ​ថា បាតុកម្ម​ដែល​ផ្តើម​ផ្ទុះឡើង​នៅ​ទីក្រុង Minneapolis បាន​រីក​រាលដាល​ដល់ទី​ក្រុង​យ៉ាងហោចណាស់​ចំនួន ៤០ ក្នុង​រដ្ឋ​ចំនួន ២៤ រួម​ទាំង​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុងរយៈពេល ១សប្តាហ៍ ក្រោយ​កើតមាន​ហេតុការណ៍។

តាម​ប្រភព​ដដែល បាតុករ​រាប់​ម៉ឺន​នាក់​បាន​ចុះ​ផ្លូវ​តវ៉ា​កាន់តែ​ច្រើនឡើង បើ​ទោះជា​មានការ​គំរាម​ពី​ប្រធានាធិបតី លោក ដូ​ណាល់ ត្រាំ ពី​ការប្រើ​កម្លាំងយោធា​ដើម្បី​បង្រ្កាប និង​ខណៈ​ស្ថានភាព​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ១៩ មិនទាន់​មាន​សញ្ញាណ​ថមថយ​ក្តី។ 

ក្រុម​អ្នក​តវ៉ា​ដែល​មាន​ទាំង​ពលរដ្ឋ​ស្បែ​កស​ផង​ដែរ​នោះ បាន​ដើរ​ហែ​ក្បួន​តាម​ដងផ្លូវ​ស្រែក​ទាមទារ​ឱ្យ​បញ្ឈប់​អំពើ​ឃាតកម្ម​លើ​ជនស៊ីវិល​ស្បែក​ខ្មៅ​ពីសំណាក់​ប៉ូល​ិ​សស្បែ​កស និង​លុបបំបាត់​រាល់​ការរើសអើង​លើ​ពលរដ្ឋ​អា​មេ​រិច​ស្បែក​ខ្មៅ​ក្នុង​គ្រប់រូប​ភាព។ 

ក្នុង​ឆ្នាំ២០១៦ បុរស​ស្បែក​ខ្មៅ​ពីរ​នាក់​ត្រូវបាន​ប៉ូល​ិ​សស្បែ​កស​បាញ់​ស្លាប់ ហើយ​ករណីនេះ​នាំ​ឱ្យ​ផ្ទុះ​បាតុកម្ម​ជាច្រើន​កន្លែង។ បាតុកម្ម​ទាំងនោះបាន​បញ្ចប់​ទៅ​ដោយ​បុរស​ស្បែក​ខ្មៅ​ម្នាក់ បាន​បាញ់រះ​លើ​ក្រុម​ប៉ូល​ិ​ស បណ្តាល​ឱ្យ​ក្នុងចំណោម​ពួក​គេ​ស្លាប់ ៥នាក់ និង​របួស ៩នាក់។

នៅ​អាមេរិក ការ​សន្មត​ជាមុន​ថា​ ពលរដ្ឋ​ស្បែក​ខ្មៅ​ជា​មនុស្ស​ពាល ជា​ឧក្រិដ្ឋជន ឬជា​អ្នក​បង្ក​បញ្ហា​សង្គម នៅតែ​បន្ត​កើតមាន​ក្នុង​ផ្នត់គំនិត​ពលរដ្ឋ​អាមេរិក​ស្បែ​កស​មួយចំនួន ដែល​នេះ​បាន​បង្ក​ឱ្យ​មាន​ភាព​អយុត្តិធម៌ និង​ការរំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ជា​ហូរហែ។ 

តាម​របាយការណ៍​ស្ទង់មតិ​មួយ​នៅ​ខែកញ្ញា ឆ្នាំ២០១៩ បង្ហាញថា ពលរដ្ឋ​អាមេរិក ៤៩ភាគរយ​មើលឃើញ​ជនជាតិ​ស្បែក​ខ្មៅ​រស់នៅ​ក្នុងទឹក​ដី​អាមេរិក​ប្រឈម​បញ្ហា​រើសអើង​ក្នុង​ទម្រង់​ជាច្រើន ឬមួយ​ចំនួន ធៀប​ទៅ​នឹង​ពលរដ្ឋ​អាមេរិក​ស្បែ​កស​ដែល​រង​ការរើសអើង​តិចតួច ឬគ្មាន។

របាយការណ៍​ពី Pew Research Center ចុះផ្សាយ​កាលពី​ខែវិច្ឆិកាឆ្នាំ​មុន បាន​រក​ឃើញ​ទៀត​ថា អ្នក​ប្រជាធិបតេយ្យ​និយម មាន​ផ្នត់គំនិត​រើសអើង​លើ​ជាតិសាសន៍​ស្បែក​ខ្មៅ​ ស្មើ ៧៣ភាគរយ ខ្ពស់​ជាង​អ្នក​សាធារណរដ្ឋនិយម ដែល​មាន ២៣ភាគរយ។

តាម​ទិន្នន័យ​ពី Mapping Police Violence ឱ្យ​ដឹង​ថា នៅចន្លោះ​ឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៩ ពលរដ្ឋ​អាមេរិក​ជាង ៧ពាន់​នាក់ ​(៧៦៦៦​) ត្រូវ​បាន​សម្លាប់ និង​បាញ់​ស្លាប់​ដោយ​ប៉ូល​ិ​ស ហើយ​ក្នុង​នោះ ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​ចំនួន​ច្រើនជាង​អាមេរិក​ស្បែ​កស ២ដង​កន្លះ។

កាសែត Global Times រាយការណ៍​ថា ការរើសអើង​លើ​ជនជាតិ​ស្បែក​ខ្មៅ ​ក៏​មាន​កើតឡើង​ក្នុង​វិស័យ​សុខភាព​សាធារណៈ​ផង​ដែរ។

ប្រភព​ដដែល​លើកឡើង​ដោយ​ផ្អែកលើ​ទិន្នន័យ​ពីទី​ក្រុង​ធំៗ និង​រដ្ឋ​មួយចំនួន​ថា ករណី​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ស្លាប់​ដោយ​ជំងឺ​កូ​វីដ១៩ មាន​អត្រា​ខ្ពស់​ជាង​ពលរដ្ឋ​ស្បែ​កស ឯភាព​បាត់បង់​ការងារ​ធ្វើ​ដោយសារ​ជំងឺរាតត្បាត​ក៏​មាន​ច្រើនជាង​ផង​ដែរ បើ​ធៀប​នឹង​ពលរដ្ឋ​ស្បែ​កស។

ការរើសអើង​ពូជសាសន៍​ស្បែក​ខ្មៅ​នៅ​អាមេរិក​មាន​តាំងពី​ចុង​សតវត្ស​ទី១៩មក​ម៉្លេះ ប៉ុន្តែ ក្រោយ​ផ្ទុះ​មហា​បាតុកម្ម​ទាមទារ​សិទ្ធិ​ស្មើភាព​គ្នា​ជាមួយ​ពលរដ្ឋ​ស្បែ​កស​នៅ​ឆ្នាំ១៩៥៥ ដឹកនាំ​ដោយ​លោក Martin Luther King សិទ្ធិពល​រដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ត្រូវ​បាន​ផ្តល់​ឱ្យ​កាន់​ប្រសើរ​ឡើង និង​រហូតដល់​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ