ក្រសួង​ទេស​ចរណ៍​​ព្រមាន​​ចាត់​វិធាន​ការ​​លើ​​ម្ចាស់​​អាជីវ​កម្ម​​សេវា​​កម្សាន្ត​​ល្មើស​​លើ​​សេចក្ដី​ណែនាំ​​ទប់​ស្កាត់​​កូ​វីដ​១៩​​

ក្លឹបកម្សាន្ត និងខារ៉ាអូខេមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ដែលបានបិទទ្វារផ្អាកអាជីវកម្មអំឡុងការរីករាលដាលកូវីដ១៩។ (ជន ចាន់រ៉ែន/ ១៨ ឧសភា ២០២០)

ក្រសួងទេសចរណ៍​ព្រមាន​ចាត់វិធានការ​លើ​ម្ចាស់​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និង​បៀរហ្កា​ឌិន ដែល​នៅ​បន្ត​បើក​អាជីវកម្ម​របស់​ខ្លួន ល្មើស​នឹង​វិធានការ​របស់​ប្រមុខ​រដ្ឋាភិបាល ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

ក្នុង​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងទេសចរណ៍ ឱ្យ​ដឹង​ថា បច្ចុប្បន្ន ហាង​ខារ៉ាអូខេ KTV ក្លឹប​កម្សាន្ត រង្គសាល ឌីស្កូ​តែក និង​បៀ​រហ្កា​ឌិន នៅ​តាម​រាជធានី​-ខេត្ត​មួយចំនួន នៅតែ​បន្តសកម្មភាព​អាជីវកម្ម​របស់​ខ្លួន ល្មើស​នឹង​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។ 

ក្រសួង​ព្រមាន​ចាត់វិធានការ​ចំពោះ​ម្ចាស់​អាជីវកម្មដែល​នៅតែ​បន្ត​បើក​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និង​បៀ​រហ្កា​ឌិន ផ្ទុយ​នឹង​វិធានការ​របស់​ប្រមុខ​រដ្ឋាភិបាល។ 

កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឱ្យ​បិទ KTV និង​រោងភាពយន្ត​នៅ​ទូទាំង​ប្រទេស ដោយ​ថា ដើម្បី​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​ជំងឺ​នេះ​កំពុង​រីក​រាលដាល​ជាស​កល។

កម្ពុជា​បាន​រក​ឃើញ​មនុស្ស ១២៥នាក់​ហើយដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចាប់តាំងពី​ចុងខែ​មករា ប៉ុន្តែ អ្នកជំងឺ ១២៣នាក់​ហើយ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ខណៈ​នៅសល់ ២នាក់​ កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ