សមត្ថ​កិច្ច​ចាប់​ខ្លួន​អតីត​ប្រធាន​ប្រតិបត្តិ CNRP នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​

អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យ លោក ហេង ចាន់សុទ្ធី។ (ហ្វេសប៊ុក ហេង ចន្ទសុធី)

សមត្ថកិច្ចរាជធានីភ្នំពេញ នៅព្រឹកនេះ បានចាប់ខ្លួនអតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យ លោក ហេង ចន្ទសុធី នៅពេលដែលធ្វើដំណើរនៅតាមផ្លូវ នៅក្នុងសង្កាត់ចោមចៅ។

កូនស្រីលោក ហេង ចន្ទសុធី ថ្លែងថា ការចាប់ខ្លួននេះ សមត្ថកិច្ចមិនបានបង្ហាញដីកាទេ ហើយក្រុមគ្រួសារក៏មិនបានដឹងដែរ គឺសមត្ថកិច្ចចាប់នៅតាមផ្លូវ យកទាំងម៉ូតូ និងមនុស្សទៅបាត់មិនដឹងទៅទីណា។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី បញ្ជាក់ថា លោកមិនបានបញ្ជាកម្លាំងឱ្យចាប់ខ្លួន និងមិនបានដឹងថា កម្លាំងខាងណាមកចាប់ខ្លួនលោក ហេង ចន្ទសុធី នេះទេ។

លោកថា៖ «ខ្ញុំអត់បានដឹងព័ត៌មានទេ! សាលាខណ្ឌឃាត់ ប៉េអឹមឃាត់ទេដឹង! បើប៉ូលិសដូចអត់ទាន់មានឃើញពីណារាយការណ៍មក ចាំមើលខ្ញុំតេសួរគេ»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ