សាលា​រាជ​ធានី​​ភ្នំ​ពេញ​​ព្រមាន​​ចាត់​វិធាន​ការ​​ចំពោះ​​អ្នក​​ខក​ខាន​​បង់​ថ្លៃ​​ប្រមូល​​សំរាម​​

បុគ្គលិកក្រុមហ៊ុន ស៊ីន ទ្រី មកប្រមូលសំរាមពីផ្ទះរបស់ពលរដ្ឋនៅទីតាំងមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ហង់ សុខហុង)

សាលា​រាជធានី​ភ្នំពេញ​ ព្រមាន​ផ្សព្វផ្សាយ​ឈ្មោះ​ពលរដ្ឋ​ជា​ម្ចាស់​អាជីវកម្ម​លើ​បណ្តាញ​សង្គម​ ឬប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ ឬបិទ​អាជីវកម្ម ចំពោះ​ពលរដ្ឋ​ដែល​យឺតយ៉ាវ​ក្នុង​ការ​បង់ថ្លៃ​ប្រមូល​សំរាម។

សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី៨ ខែមិថុនា ​រំលឹក​ដល់​ប្រជាពលរដ្ឋ​ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន​ផ្សេងទៀត ដែល​ពុំ​ទាន់បាន​ទូទាត់​បំណុល​សរុបនៃ​ថ្លៃ​ប្រមូល​សំរាម និង​សំណល់រឹង ត្រូវ​ប្រញាប់​ទៅ​បង់​ជូន​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ។

សាលា​រាជធានី​ភ្នំពេញ ​ព្រមាន​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន​ទាំងនោះ បន្ត​ខកខាន​បង់ថ្លៃ​ប្រមូល​សំរាម​ទៀត​ នឹង​ត្រូវ​ចាត់វិធានការ​ដូចជា បញ្ចេញ​ឈ្មោះ​តាម​បណ្តាញ​សង្គម ​ឬប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​បិទ​អាជីវកម្ម​ ឬសេវាកម្ម​បណ្តោះអាសន្ន ​រួម​ទាំង​អនុវត្ត​វិធាន​ការ​ផ្សេង​ៗតាម​ការចាំបាច់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ