មនុស្ស​​ស្លាប់​​ដោយ​សារ​​ពុល​​ស្រា​​នៅ​​បន្ទាយ​មាន​ជ័យ​​កើន​​ដល់​៧​នាក់​​

សមត្ថកិច្ចចុះពិនិត្យជនរងគ្រោះដែលស្លាប់ដោយពុលស្រាថ្នាំយីហោ តាំងគួយ ក្រោយហេតុការណ៍ពុលស្រាកើតឡើងអំឡុងថ្ងៃទី០៨ និង០៩ ខែមិថុនា ឆ្នាំ២០២០។ (អគ្គស្នងការនគរបាលជាតិ)

ចំនួន​អ្នក​ស្លាប់​ដោយសារ​ពុល​ស្រា​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ កើន​ដល់​ចំនួន ៧នាក់ ខណៈ​ចំនួន​អ្នក​ធ្លាក់ខ្លួន​ឈឺ​ដោយសារតែ​ពុល​ស្រា​ដូចគ្នា មាន​ចំនួន ២៧នាក់ ​កំពុង​ស្ថិតនៅ​ក្នុង​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ។

ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​ចុះផ្សាយ​កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឱ្យ​ដឹង​ថា ករណី​ពុល​ដោយសារ​ពិសា​ស្រា​ស្លាកយីហោ​ តាំង​គួយ អ្នក​ស្លាប់​កើន​ដល់ ៧នាក់ និង ធ្លាក់ខ្លួន​ឈឺ ២៧នាក់។

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​កុំ​ពិសា​ស្រាថ្នាំចិនសែ​ដែលមានស្លាកយីហោ តាំង​គួយ ដោយសារ បច្ចុប្បន្ន សមត្ថ​កិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​ករណីនេះ។ 

របាយការណ៍​ក្រសួងសុខាភិបាល​បង្ហាញ​ដែរ​ថា ក្នុងអំឡុងឆ្នាំ២០១៩ ត្រឹម​ខែមីនា មាន​ករណី​ពុល​ចំណីអាហារ​សរុប​ចំនួន ៦លើក ដោយមាន​អ្នក​ពុល​សរុប​ចំនួន ២៤៦នាក់ ក្នុង​នោះ​ស្លាប់ ២នាក់ ខណៈ​ក្នុង​ឆ្នាំ២០១៨ ករណី​ពុល​ចំណីអាហារ ១៩លើក អ្នក​ពុល ៨៥២នាក់ ហើយ​ស្លាប់ ១៣នាក់ ក្នុង​នោះ ពុល​ស្រា មាន ៥លើក អ្នក​ពុល ២០៦នាក់ ស្លាប់ ១២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ