អឺរ៉ុបកៀរគរថវិកា៤៨៣លានដុល្លារជួយកម្ពុជាបន្ថយផលប៉ះពាល់សេដ្ឋកិច្ច

ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប

ក្រុមអឺរ៉ុបកំពុងកៀរគរថវិកា៤៨៣លានដុល្លារដើម្បីជួយគាំទ្រដល់កម្ពុជា កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម ដែលបណ្តាលមកពីឥទ្ធិពលនៃការឆ្លងរាលដាលមេរោគកូវីដ១៩។

ក្រុមអឺរ៉ុបគឺជាផ្នែកមួយរបស់សហភាពអឺរ៉ុបបង្កើតឡើងដើម្បីជួយ ដល់ប្រទេសដែលរងគ្រោះដោយសារមេរោគកូវីដ១៩ផងដែរ​។​​

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២០ របស់ក្រុមអឺរ៉ុប ឱ្យដឹងថា ការកៀគរថវិកា ៤៤៣ លានអឺរ៉ូឬ ស្មើនឹង៤៨៣ លានដុល្លារ គឺជាជំនួយឥតសំណងផងនិងជាកម្ចីផង  ដើម្បីអនុវត្តការងារជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ។

សេចក្តីប្រកាសព័ត៌មាន ដដែលថា ជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសដែលក្រុមអឺរ៉ុបជួយកម្ពុជា  ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ និងការពារក្រុមដែលងាយរងគ្រោះជាងគេ រួមទាំងកាត់បន្ថយផលប៉ះពាល់សង្គម សេដ្ឋកិច្ច ដែលកើតឡើងដោយសារវិបត្តិ ដែលបង្កដោយកូវីដ១៩ ។

កាលខែមេសា កន្លងមក សហភាពអឺរ៉ុបបានផ្តល់ជំនួយ ៦០លានដុល្លារដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ