អតីតបក្សប្រឆាំងចោទរដ្ឋាភិបាលថាទិញរថយន្តយោធាទុកបង្ក្រាបពលរដ្ឋចេញតវ៉ា

រថយន្តកងទ័ពដែលទើបទិញមកពីចិន រៀបចំនៅក្នុងពហុកីឡាដ្ឋានអូឡាំពិក នៅក្នុងពិធីប្រគល់ និងទទួលរថយន្តនេះនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០( រូបពីហ្វេសប៊ុក លោក ប៊ុន ម៉ាណែត)​

គណបក្ស​សង្គ្រោះ​ជាតិចោទថា រដ្ឋាភិបាលចំណាយថវិកាទិញរថយន្តយោធាជិត៣០០គ្រឿងពីចិន ដើម្បីទុក     បង្ក្រាបប្រជាពលរដ្ឋ បើហ៊ានចេញតវ៉ាពេលពួកគេជួបការលំបាកផ្សេងៗកំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ ដែលបង្កដោយជំងឺកូវីដ១៩។

ក្នុងសេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិ ចេញផ្សាយកាលពីម្សិលមិញ បែបរិះគន់ទៅរដ្ឋាភិបាលថា ​ការបញ្ចេញថវិកាទិញរថយន្តយោធា២៩០គ្រឿងពីចិន មិនមែនសម្រាប់ពង្រឹងវិស័យយោធា ការពារប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីកម្ពុជានោះទេ។

ផ្ទុយទៅវិញ រដ្ឋាភិបាលទិញរថយន្តយោធាននោះ ក្រាន់តែជាឧបករសម្រាប់ដឹកជញ្ជូនកម្លាំងប្រដាប់អាវុធ ដើម្បី      បង្ក្រាបប្រជាពលរដ្ឋបាត់បង់ការងារ បាត់បង់ចំណូល និងជួបវិបត្តិបំណុល ដែលហ៊ានងើបតវ៉ាប្រឆាំងនឹងរដ្ឋាភិ      បាល ក្នុងកំឡុងពេលនៃវិបត្តិសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ១៩ និងស្របពេលដែលកម្ពុជា កំពុងតែទទួលរងទណ្ឌកម្មពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់ ជាពិសេសសហភាពអឺរ៉ុប។

កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅនេះ លោក ហ៊ុន ម៉ាណែត ជាកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមន្ត្រីជាន់ខ្ពស់ផ្នែកកងទ័ព បានបកស្រាយថា ការទិញរថយន្តទាំងនេះគឺដើម្បីជួយសង្គ្រោះពលរដ្ឋដូចជា ករណីភ្លើងឆេះ ទឹកជំនន់ ឬ មានការប៉ះទង្គិចគ្នានៅតាមព្រំដែនជាដើម។​ លោកច្រានចោលការចោទប្រកាន់នានា ហើយអំពាវនាវឱ្យអ្នករិះគន់ទាំងនោះមើលគុណសម្បត្តិរបស់កងទ័ពដែលបានខិតខំធ្វើការងារដើម្បីប្រជាពលរដ្ឋផង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ