លោក ហ៊ុន សែន ថា​គម្រោង​​សង់​​ព្រលា​ន​យន្ត​ហោះ​​អន្តរ​ជាតិ​​ភ្នំពេញ​ថ្មី ត្រូវ​ការ​​កម្លាំង​​កម្មករ​​ប្រមាណ​២​ម៉ឺន​​នាក់

ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ (ហ្វេសប៊ុកលោក ហ៊ុន សែន/ ៥ មិថុនា ២០២០)

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី នឹង​ត្រូវការ​កម្លាំង​កម្មករ​ប្រមាណ ២ម៉ឺន​នាក់ ដោយលោក​ថា នឹង​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ពី​វិស័យ​ដទៃទៀត​ដែល​កំពុង​បាត់បង់​ការងារ។

ថ្លែង​ក្នុង​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ​នៅ​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍​ថា នៅពេល​ដែល​ការសាងសង់​ពេញបន្ទុក​នោះ គឺ​ការដ្ឋាន​សាង​សង់​ព្រលា​នយន្តហោះ​មួយ​នេះ នឹង​ត្រូវការ​កម្លាំង​កម្មករ​ប្រហែល ២ម៉ឺន​នាក់ ដើម្បី​សាងសង់។

លោក ហ៊ុន សែន បន្ត​ថា ការដ្ឋាន​ដែល​ត្រូវ​កម្លាំង​កម្មករ​ដ៏​ច្រើន​នេះ នឹង​ជួយ​ដល់​ពលករ និង​កម្មករ​កន្លែង​ផ្សេង​ៗទៀត​ដែល​បាន​បាត់បង់​ការងារ​ធ្វើ អាចម​កធ្វើការងារ​នៅ​ការដ្ឋាន​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​នេះ​បាន។

លោក ហ៊ុន សែន ថ្លែង​ថា៖ «កម្មករ​ដែល​បាន​បាត់បង់​ការងារ​ពី​ថៃ បាន​បាត់បង់​ការងារ​ពី​កន្លែង​នេះ កន្លែង​នោះ ត្រូវ​ទៅ​រក​ការងារ​ធ្វើ​កន្លែង​ដែលគេ​បើក»។

ក្នុង​លិខិត​មួយ​កាលពី​ចុងឆ្នាំ២០១៧កន្លងមក រដ្ឋាភិបាល​បាន​ប្រកាស​ពី​គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​ភ្នំពេញ​អន្តរជាតិ​ថ្មី​មានតម្លៃ ១,៥០០លាន​ដុល្លារ ស្ថិត​លើ​ផ្ទៃដី​ទំហំ ២,៦០០ហិ​កតា នៅ​ភូមិសាស្ត្រ​ស្រុក​កណ្ដាលស្ទឹង ស្រុក​ស្អាង ខេត្ត​កណ្ដាល និង​មួយ​ផ្នែក​នៃ​ស្រុក​បាទី ខេត្តតាកែវ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ