ក្រសួងរកឃើញអ្នកផ្ទុកកូវីដចំនួន៩នាក់បន្ថែមទៀត

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ធ្វើតេស្តលើសំណាកជនសង្ស័យឆ្លងកូវីដ១៩។ (មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត/ មេសា ២០២០)

ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញអ្នកមានផ្ទុកមេរោគកូវីដ១៩ចំនួន ៩នាក់បន្ថែមទៀត នាំឱ្យកម្ពុជាមានអ្នកផ្ទុកមេរោគនេះទាំងអស់នៅទូទាំងប្រទេសកើនដល់ ១៣៩នាក់។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃសៅរ៍នេះ បានឱ្យដឹងថា អ្នកមានមេរោគកូវីដ១៩ចំនួន៩នាក់នេះ មានជនជាតិខ្មែរចំនួន៨នាក់ និងជនជាតិឥណ្ឌូនេស៊ីចំនួន១ម្នាក់។ ក្រសួងបញ្ជាក់ថា អ្នកទាំងអស់ធ្វើដំណើរតាមយន្តហោះផ្ទាល់មកពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជា កាលពីថ្ងៃទី២៥ ខែមិថុនា ដែលនៅលើយន្តហោះនោះមានអ្នកជិះសរុបចំនួន៤០នាក់។

របាយការណ៍របស់ក្រសួងសុខាភិបាលបញ្ចាក់ថា គិតត្រឹមថ្ងៃទី២៦ខែមិថុនា អ្នកមានមេរោគកូវីដ១៩សរុបមានចំនួន​១៣៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយបានចំនួន​១២៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ