ក្រសួងមហាផ្ទៃជំរុញឱ្យមន្ត្រីផ្តោតការយកចិត្តទុកដាក់ជួយស្ត្រីមានផ្ទៃពោះនិងកុមារ

ក្រុមស្តី្រមានផ្ទៃពោះចាប់ពី៤ ទៅ៨ខែ កំពុងធ្វើការនៅរោងចក្រស្យុងយិន ក្នុងក្រុងតាខ្មៅខេត្តកណ្តាល ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត។ (សាញ់ ប៊ុនហឿន)

ក្រសួងមហាផ្ទៃជំរុញទៅមន្ត្រីរដ្ឋបាលឃុំ សង្កាត់ ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រមូលទិន្នន័យ និងជួយឧត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារដែលមានអាយុ២ក្រោមឆ្នាំ ឱ្យបានទាន់ពេលក្នុងអំឡុងពេលនៃការឆ្លងរាលដាលមេរោគកូវីដ១៩។

ក្នុងលិខិតក្រសួងមហាផ្ទៃចុះផ្សាយនៅថ្ងៃទី៣ខែកក្កដាម្សិលមិញនេះបានជំរុញទៅអាជ្ញាធរឃុំ សង្កាត់ ចូលរួមអនុវត្តវិធានការឆ្លើយតបទៅនឹងគ្រោះអាសន្ន ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារដែលមានអាយុក្រោម២ឆ្នាំ ​ដើម្បីធានាប្រយោជន៍ដល់អ្នកទទួលផលក្នុងស្ថានភាពលំបាក ឬគ្រោះអាសន្នក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ឲ្យមានតម្លាភាព និងគណនេយ្យភាព។

លិខិតដដែលបញ្ជាក់ថា រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអស់ត្រូវ ណែនាំទៅរដ្ឋបាលឃុំ សង្កាត់ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនេះ ឲ្យមានប្រសិទ្ធិខ្ពស់ តាមរយៈការបង្កើនកិច្ចសហការជាមួយក្រសួងសង្គមកិច្ច អនុវត្តការងារពិនិត្យ និងប្រមូលទិន្នន័យស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ជាការងារអាទិភាពផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ